ភ្នំពេញ : នៅយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មាន លទ្ធផលដំណើរទស្សនកិច្ចសិក្សា របស់គណៈប្រតិភូក្រសួងសុខាភិបាលនៅសាធារណៈរដ្ឋគុយបា
ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការចាត់តាំងពី លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) អមដំណើរដោយមន្ត្រីជាន់ខ្ពស់ក្រសួង សុខាភិបាលចំនួន២រូប បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណៈរដ្ឋគុយបា ពីថ្ងៃទី១១ ដល់ទី១៩ ខែធ្នូ ឆ្នាំ២០២២ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ដោយអនុលោមតាម អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា និងក្រសួងសុខភាពសាធារណៈនៃសាធារណៈរដ្ឋគុយបា ដែលបានចុះ ហត្ថលេខាកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ជាពិសេស ផ្ដោតលើការពិនិត្យលទ្ធភាពធ្វើ កិច្ចសហការផ្នែកឱសថ (សម្រាប់ការព្យាបាលជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម) វ៉ាក់សាំង (សម្រាប់បង្ការជំងឺកុមារ និងជំងឺកូវីដ-១៩) ឧបករណ៍ បរិក្ខារពេទ្យ ព្រមទាំងសិក្សា ស្វែងយល់អំពីការងារថែទាំសុខភាពបឋមរបស់ប្រទេសគុយបា និងការបណ្ដុះបណ្ដាល ធនធានមនុស្សផ្នែកវេជ្ជសាស្ត្រទូទៅ និងឯកទេស។
គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានទៅធ្វើទស្សនកិច្ចសិក្សានៅឯ មជ្ឈមណ្ឌលត្រួតពិនិត្យឱសថ រោងចក្រផលិតវ៉ាក់សាំង រោងចក្រផលិតឱសថ ជាពិសេស ឱសថព្យាបាលជំងឺមហារីក និងទឹកនោមផ្អែម មន្ទីរពេទ្យ និងមជ្ឈមណ្ឌលព្យាបាលជំងឺ មហារីកជាតិគុយបា។ លើសពីនេះគណប្រតិភូក៏បានពិនិត្យ ស្វែងយល់ និងពិភាក្សាអំពី ការងារផ្តល់សេវាសុខភាពបឋម និងការផ្គត់ផ្គង់ឱសថដល់ឱសថស្ថាន និងដល់អ្នកជំងឺនៅ ក្នុងសហគមន៍នៃប្រទេសគុយបា។
ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូមានកិត្តិយសបានជួបសវនាការ ជាមួយ លោកវេជ្ជបណ្ឌិត José Angel Portal Miranda រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ គុយបា នៅទីស្តីការក្រសួងផងដែរ។ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូន លោករដ្ឋមន្ត្រីសុខាភិបាលគុយបា ដែលបានអនុញ្ញាតិ និង ទទួលបដិសណ្ឋារកិច្ចយ៉ាងយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្ដៅជាទីបំផុត ព្រមទាំង សម្របសម្រួលដំណើរទស្សនកិច្ចជូនចំពោះគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា។
លោកស្រី ប្រធានគណៈប្រតិភូ បានជម្រាបជូន លោករដ្ឋមន្ត្រីសុខាភិបាលគុយបា អំពី គោលបំណង និងលទ្ធផលមួយចំនួនដែលទទួលបានក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ជា ពិសេសអំពីបទពិសោធន៍ដោយឡែក លើការផ្តល់សេវាសុខភាពបឋមនៅសហគមន៍ក្នុង ប្រទេសគុយបា និងការជំរុញកិច្ចសហប្រតិបត្តិការសម្របសម្រួលលើធុរកិច្ចឱស ព្រម ទាំងឧបករណ៍បរិក្ខារពេទ្យ តម្រូវការនៃការបណ្តុះបណ្តាលធនធានមនុស្សឱ្យមានឯកទេស លើផ្នែកជំងឺមហារីក ដើម្បីជួយដល់ដំណើរការមន្ទីរពេទ្យហ្លួងម៉ែលើការពិនិត្យ និងព្យាបាល ជំងឺមហារីកនាពេលខាងមុខផងដែរ។ បន្ថែមលើនេះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្ន ទៅវិញទៅមក អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល ព្រមទាំង បានឯកភាពគ្នាជាគោលការណ៍ដូចខាងក្រោម៖
1. តបតាមការស្នើសុំរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ភាគីគុយបា នឹងពិនិត្យលទ្ធ ភាពបន្ថែមអាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សាផ្នែកសុខាភិបាលឱ្យបានច្រើន បន្ថែមទៀត ព្រមទាំងពិចារណាជាមួយក្រសួងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសគុយបា ក្នុងការផ្តល់អាហារូបករណ៍បន្តការសិក្សាថ្នាក់ឯកទេសព្យាបាលជំងឺមហារីកដល់និស្សិត ខ្មែរចំនួន ៣រូបដែលកំពុងសិក្សាថ្នាក់វេជ្ជបណ្ឌិតទូទៅនៅប្រទេសគុយបា។
2. ភាគីគុយបា បានឯកភាពក្នុងការបញ្ជូនក្រុមគ្រូពេទ្យឯកទេសជំងឺមហារីក និងទឹកនោម ផ្អែម ទៅបណ្តុះបណ្តាលគ្រូពេទ្យកម្ពុជា ឬទទួលយកគ្រូពេទ្យកម្ពុជាមកចូលរួមបណ្ដុះ បណ្តាលដោយផ្ទាល់នៅប្រទេសគុយបា ដែលក្រុមការងារជំនាញនៃភាគីទាំងពីរ ត្រូវបន្ត រៀបចំគម្រោងផែនការជាក់លាក់បន្ថែមទៀតអំពីតម្រូវការ និងពេលវេលា។
3. ដោយឡែកសម្រាប់ការព្យាបាលជំងឺទឹកនោមផ្អែម ភាគីកម្ពុជា បានលើកទឹកចិត្តឱ្យភាគី គុយបា នាំយកនូវផលិតផលសម្រាប់ព្យាបាលដំបៅបង្កដោយជំងឺទឹកនោមផ្អែមសំដៅ កាត់បន្ថយជាអតិប្បរិមានូវអត្រាប្រឈមខ្ពស់ទៅនឹងការកាត់អវយវៈ(Amputation)។ ការនាំយកនូវផលិតផលដ៏សំខាន់នេះ នឹងត្រូវមានការបណ្តុះបណ្តាលជាពិសេសលើបច្ចេកទេសនៃការប្រើប្រាស់ឱសថនេះពីអ្នកជំនាញនៃប្រទេសគុយបាផងដែរ។ ភាគីគុយ បានឹងបំពេញទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ មកកាន់ប្រទេសកម្ពុជា នាអំឡុងឆ្នាំ ២០២៣ខាងមុខនេះ ដើម្បីស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ស្រប តាមអនុស្សរណៈនៃការយោគយល់គ្នាដែលមានជាធរមាន។
4. ភាគីគុយបា នឹងធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងការបន្តសុពលភាពបណ្ណិកាឱសថ និងភ្ញាក់ សាំង ដែលធ្លាប់បានចរាចរនៅកម្ពុជា ព្រមទាំងបន្តជម្រុញការនាំយកឱសថ វ៉ាក់សាំង ឬ សម្ភារៈ បរិក្ខារពេទ្យរបស់គុយបាទៅកម្ពុជាផងដែរ។
5. ភាគីគុយបា នឹងជំរុញពង្រីកកិច្ចសហប្រតិបត្តិការលើធុរកិច្ចឱសថ ដោយភាគីកម្ពុជា នឹង ជួយណែនាំដៃគូនៅកម្ពុជាដើម្បីសហការ។
6. ភាគីគុយបា បានឯកភាពលើចំណុចទាំង៥ខាងលើ ហើយការងារទាំងនេះនឹងអាចចាប់ ផ្តើមអនុវត្តពីឆ្នាំ២០២៣នេះតទៅ ដោយភាគីកម្ពុជា ត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ជា ផ្លូវការ និងជាលាយលក្ខណ៍អក្សរអំពីតម្រូវការខាងលើនេះតាមយន្តការការទូត។
7. ជំនួបសវនការរវាងលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង លោកវេជ្ជបណ្ឌិត José Angel Portal Miranda រដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈ គុយបា ត្រូវបានចេញផ្សាយជាសាធារណៈតាមបណ្ដាញព័តមាននៅក្នុងប្រទេសគុយបា ដូចមានជូនភ្ជាប់មកជាមួយនេះស្រាប ៕
ដោយ : សុខ ខេមរា