ភ្នំពេញ : គណៈកម្មការផ្សារអូរឬស្សី ក្រោយពីទទួលបានព័ត៌មានពីការបង្ហោះ លើបណ្ដាញ Facebook រួចមក គណៈកម្មការផ្សារបានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ភាគីអាជីវករ ក៏បានទទួលកំហុស និងសូមទោសអតិថិជន រីឯភាគីអតិថិជន ក៏យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ។ សូមអរគុណ!
សូមបញ្ជាក់ថា, ម្ចាស់តូបលេខ B 09-31, ក្នុងមណ្ឌល១ ទូរស័ព្ទលេខ 0966071715 , ឈ្មោះ ស្មាន ហ្វា ហ្វា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ខោអាវ។
ជនរងគ្រោះ ឈ្មោះ ថែម ថងឌី ភេទស្រី អាយុ ២៧ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ 42 ផ្លូវបេតុង សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះ សុខចិត្តលុបការបង្ហោះ facebook ។ ធាតុពិតរឿងនេះ ជាបទល្មើសជាក់ស្តែង គួរមន្ត្រីនគរបាលយុត្តិធម៌ កសាងសំណុំរឿងទៅតុលាការ ខណៈប្រើហិង្សាលើជនរងគ្រោះ ជាអតិថិជន ដ៏ចរិតទំនើង រហូតដល់អ្នកលក់ជិតខាង អត់ហ៊ានឃាត់។
ករណី អ្នកទិញម្នាក់ តថ្លៃអាវហើយ មិនមានពណ៌ត្រូវចិត្ត ក៏អត់ទិញ ពេលនោះក៏មានការជជែកគ្នារវាងស្រ្តីអ្នកលក់និងនារីអ្នកទិញ ស្រាប់តែអ្នកលក់បានមកពីក្រោយហើយទះមួយដៃ ហើយទាញអាវអ្នកទិញ ផ្ងារក្រោយជំពាក់ជើងគ្នា រហែកអាវ។
ក្រោយពីអ្នកទិញ បានបង្ហោះរឿងរ៉ាវខាងលើ តាមបណ្ដាញសង្គមកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មការផ្សារអូរឬស្សី បានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២ មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដូច្នោះ ភាគីអាជីវករ ក៍បានទទួលកំហុស និងសូមទោសអតិថិជន រីឯភាគីអតិថិជន ក៍យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ ។
សូមជម្រាបដល់អតិថិជនផងដែរ , ពេលដែលមានបំណងទៅផ្សារអូរឫស្សី ត្រូវប្រយ័ត្នប្រយែ៉ង រៀបចំខ្លួនគិតទុកជាមុន ប្រយ័ត្នជួបស្រីឆ្នាស់ ម្ចាស់តូបលេខ B 09-31, ក្នុងមណ្ឌល១ ទូរស័ព្ទលេខ 0966071715 , ឈ្មោះ ស្មាន ហ្វា ហ្វា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរលក់ខោអាវ សាហាវណាស់! ថ្ងៃនេះគ្រាន់តែអាវតម្លៃត្រឹមតែ 6 ដុល្លារកន្លះ បង្ខំឲ្យអតិថិជនទិញ មិនទិញប្រើហិង្សា, ដូច្នេះដើម្បីជៀសវាងការឈឺចាប់ ទ្រោមខ្លួន ដោយកណ្តាប់ដៃ ឈ្មោះ ស្មាន ហ្វា ហ្វា ភេទស្រី គួរមេត្តាជៀសឲ្យឆ្ងាយពី តូបលេខ B 09-31, ក្នុងមណ្ឌល១ ។ ពីព្រោះ ! ប្រើហិង្សា លើអតិថិជន ចុងក្រោយសុំទោសរួចខ្លួន។ 100% អាចគណៈកម្មការផ្សារ មានចរិត ជញ្ជក់ឈាមអាជីវករ ទើបអាជីវករចិត្តខ្លា ៕
ដោយ : សិលា