ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជូនជនសង្ស័យជាជនជាតិថៃម្នាក់ទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២។
សមត្ថកិច្ចប្រាប់ថា កាលពីវេលាម៉ោង២០និង១១នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបបាន ឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃម្នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ដែលប្រព្រឹត្តកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចបន្តថា ដោយយោងតាមដើមបណ្តឹងឈ្មោះ ផា លាងហ៊ី ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
បញ្ហាខាងលើនេះលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យឈ្មោះ ភិទិ ឌីសាបាយ (ហៅបែង) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកបន្តថា កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មានករណីលួចទូរស័ព្ទនៅចំណុចកាស៊ីណូ១៨ជាន់ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យឈ្មោះ ភិទិ ឌីសាបាយ បានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន០៥គ្រឿង (ម៉ាកវីវ៉ូ ចំនួន០២គ្រឿង និងទូរស័ព្ទម៉ាក រៀលមី ចំនួន០៣គ្រឿង) របស់ជនរងគ្រោះ។
ក្រោយពីទទួលបានពាក្យបណ្តឹងរួចមកកម្លាំងសមត្ថកិច្ចមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យខាងលើព្រមទាំងចាប់យកវត្ថុតាងមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានសារភាពថា រូបខ្លួនពិតជាបានធ្វេីសកម្មភាពលួចយកទូរស័ព្៥គ្រឿងប្រាកដមែន ដោយខ្លួនបានយកទូរសព្ទ័ចំនួន០៤គ្រឿងទៅលក់ នៅសល់ទូរស័ព្ទមួយគ្រឿង។ បន្ទាប់ពីសួរនាំរួច កម្លាំងមូលដ្ឋាកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យហើយដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកទូរស័ព្ទមួយគ្រឿងត្រូវបានប្រគល់ជូនម្ចាស់ដេីមវិញ៕ ដោយ៖វណ្ណា