មហាជនអះអាងថា ជំនាញជលផលខេត្តកណ្តាលមានចេតនាដុតឲ្យខ្លោច រោចឲ្យឆៅ

ចែករំលែក៖

ខេត្តកណ្តាល៖ ដោយសារតែជំនាញជលផលគ្រប់លំដាប់ថ្នាក់ ដែលឈរជើងនៅក្នុងទឹកដីខេត្តកណ្តាល មិនមានចំណាត់ការបង្ក្រាបបទល្មើសនេសាទ និងមិនទប់ស្កាត់ការទន្ទ្រានផ្ទៃដីអតីតឡូត៍នេសាទ ទើបមហាជនអះអាងថា ជំនាញជលផលទាំងអស់នោះមានចេតនាដុតអោយខ្លោច រោចអោយឆៅ ព្រោះចាប់តាំងពីប្រមុខរាជរដ្ឋាភិបាលកាត់រំសាយឡូត៍នេសាទរហូតមកដល់បច្ចុប្បន្ន គេសង្កេតឃើញថា ធនធានមច្ឆាជាតិវិនាសហិនហោច រីឯផ្ទៃដីអតីតឡូត៍នេសាទធ្លាក់លើកណ្តាប់ដៃឈ្មួញស្ទើរទាំងស្រុង ។

ប្រជាពលរដ្ឋនៅដែលរស់នៅក្បែរតំបន់អតីតឡូត៍នេសាទភាគច្រើនបានសំដែងនៅការថ្អូញថ្អែរថាធនធានមច្ឆាជាតិវិនាសហិនហោចពី១ឆ្នាំទៅ១ឆ្នាំ ដោយសារតែជំនាញជលផល គ្រប់លំដាប់ថ្នាក់ ដែលឈរជើងនៅក្នុងទឹកដីខេត្តកណ្តាល មិនមានចំណាត់ការបង្ក្រាប មានតែការឃុបឃឹកជាមួយក្រុមប្រព្រឹត្តបទល្មើស ហើយសូម្បីតែតំបន់អភិរក្ស ក៏ត្រូវបានក្រុមសហគមន៍ប្រព្រឹត្តបទល្មើសនេសាទ យកត្រីលក់គ្មានសល់ ក៏ដោយសារតែមានការបើកភ្លើងខៀវពីជំនាញជលផលនិងអាជ្ញាធរផងដែរ ។

ប្រភពខាងលើបានបន្តថា មិនថាតែធនធានមច្ឆាជាតិវិនាសហិនហោចនោះទេ រីឯផ្ទៃដីអតីតឡូត៍នេសាទរាប់ម៉ឺនហិកតា ក៏ធ្លាក់ទៅលើឈ្មួញទាំងអស់គ្មានសល់ ដោយក្រុមឈ្មួញបានឃុបឃឹតជាមួយអាជ្ញាធរ និងជំនាញជលផលក្នុងការគាងគរប្រជាពលរដ្ឋអោយផ្តឹតមេដៃបានប្រាក់បន្តិចបន្តួចជាថ្នូរនិងឯកសារលក់ទិញស្របច្បាប់ ហើយពិសេសជាងនេះទៀតនោះ គេសង្កេតឃើញជលផលមួយចំនួនបានរត់ការលក់ដីបឹង ជលផលខ្លះចាប់និងព័ទ្ធយកដីរដ្ឋរីឯអ្នកខ្លះទៀត ឈរកាងនិងរត់ឯកសារអោយមេឈ្មួញធំៗ ដើម្បីធ្វើយ៉ាងណាកែប្រែដីសម្បទានរបស់រដ្ឋ អោយក្លាយទៅជាដីភោគៈស្របច្បាប់ ដើម្បីបានប្រាក់ពីមេឈ្មួញមិនគិតពីហានិភ័យទៅថ្ងៃខាងមុខឡើយ ។

ជាក់ស្តែងកន្លងមកដីអតីតឡូត៍នេសាទនៅក្នុងស្រុកកៀនស្វាយ និងស្រុកស្អាងត្រូវមេឈ្មួញឡោក ហ៊ួរ ដាក់គ្រឿងចក្រលើកទំនប់ទន្ទ្រានយកមិនញញើតច្បាប់ ហើយក៏មានមេឈ្នួញជាច្រើននាក់ ក៏ចងចិត្តទន្ទ្រានយកដីបឹងអតីតឡូត៍នេសាទរាប់សឹបម៉ឺនហិកតានៅក្នុងខេត្តកណ្តាលស្ទើរទាំងអស់ ធ្លាក់ក្នុងកណ្តាប់ដៃឈ្មួញ ។

កន្លងមកប្រជាពលក៏មានធ្វើការសំណូមពរដល់លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលមានវិធានការដកដី បឹងអតីតឡូត៍នេសាទទាំងអស់នោះមកជាសម្បត្តិរដ្ឋវិញតែរហូតមកដល់ពេលនេះមិនទាន់មានចំណាត់ការនៅឡើយ ។ ចំណែកលោក វ៉ិត ធារិទ្ធិ នាយខណ្ឌ័រដ្ឋបាលខេត្តកណ្តាល ដែលទើបទទួលការតែងតាំងថ្មីបានអោយអ្នកយកព័ត៌មានមជ្ឈមណ្ឌលនគរវត្តដឹងថា លោកមិនទាន់ដឹងថា ដីបឹងអតីតឡូត៍នេសាទទាំងនោះ ធ្លាក់ទៅលើឈ្មួញណាខ្លះកាន់កាប់ រឺក៏លក់ទិញពីកាលដែរព្រោះលោកទើបមកទទួលតំណែងជានាយខណ្ឌ័ថ្មីថ្មោងតែលោកអះអាងថា ចាប់តាំងពីលោកចូលកាន់តំណែងមក លោកបានដឹកនាំកម្លាំងចាប់គ្រឿងចក្រឈួសឆាយទន្ទ្រានដីបឹងអតីតឡូត៍នេសាទបានជាច្រើនគ្រឿងក្រោមការបញ្ជាពីលោកអភិបាលខេត្តកណ្តាលដើម្បីចាត់ការតាមច្បាប់ ។

លោក វ៉ិត ធារិទ្ធិ បានបញ្ជាក់ថានៅថ្ងៃខាងមុខលោកនិងខិតខំបង្ការ និងបង្រ្កាបបទល្មើសនេសាទដើម្បីបង្កើនទិន្នផលត្រីនិងស្រាវជ្រាវវែកមុខមេឈ្មួញ ដែលកាន់កាប់ដីបឹងរបស់រដ្ឋទាំងអស់នោះដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំមានចំណាត់ការ ៕

IMG_7810

IMG_0495

IMG_0493

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print