ខ្សែប្រយុទ្ធ Lionel Messi បាននិយាយថា គាត់នឹងមិនចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិទេ បន្ទាប់ពីដឹកនាំអាហ្សង់ទីនឈ្នះពានរង្វាន់World Cup លើកដំបូងក្នុងរយៈពេល៣៦ឆ្នាំ។ ខ្សែប្រយុទ្ធលេងឲ្យក្រុម Paris St-Germain ត្រូវបានសួរអំពីអនាគតរបស់គាត់ដោយស្ថានីយ៍ទូរទស្សន៍អាហ្សង់ទីន TyC Sports បន្ទាប់ពីជួយក្រុមមកពីអាមេរិកខាងត្បូងបានយកឈ្នះបារាំង ៤–២ ដោយការស៊ុតបាល់ប៉េណាល់ទីបន្ទាប់ពីស្មើ ៣–៣ ។
Messi មានអាយុ៣៦ឆ្នាំនៅឆ្នាំក្រោយ ប៉ុន្តែជឿជាក់ថា គាត់មានច្រើនក្នុងការផ្តល់ជូនប្រទេសរបស់គាត់។ គាត់បាននិយាយថា “ខ្ញុំស្រលាញ់បាល់ទាត់ វាជាអ្វីដែលខ្ញុំធ្វើ។ ខ្ញុំរីករាយក្នុងការជាប់ជម្រើសជាតិ ហើយចង់បន្តដោយឆ្លងកាត់ការប្រកួត២–៣ទៀតក្នុងនាមជាជើងឯកពិភពលោក“។
គាត់ បាន បន្ថែម ថា “ ច្បាស់ ណាស់ ខ្ញុំ ចង់ បិទ អាជីព របស់ ខ្ញុំ ហើយ ខ្ញុំ មិន អាច សុំ អ្វី ទៀត ទេ ”។ Messi ដែលលេងក្នុងWorld Cup ជាលើកទី៥របស់គាត់ ស៊ុតបញ្ចូលទីបាន២គ្រាប់ក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយថែមទាំងបានស៊ុតបាល់ប៉េណាល់ទីក្នុងការយកឈ្នះបារាំងក្នុងបាល់កាត់សេចក្តីផងដែរ។ គាត់បានឈ្នះជាកីឡាករឆ្នើមនៅ World Cup ឆ្នាំនេះដែលជារង្វាន់ដល់កីឡាករល្អបំផុតបន្ទាប់ពីស៊ុតបញ្ចូលទីបាន៧គ្រាប់។
Messi នឹង មាន អាយុ៣៩ឆ្នាំ ក្នុង ការ ប្រកួត World Cup បន្ទាប់ ហើយ គាត់ ធ្លាប់ បាន ប្រាប់ ពី មុន ថា ការ លើក នេះ នៅប្រទេស កាតា នឹង ក្លាយ ជា លើក ចុង ក្រោយ របស់ គាត់។ ទោះជាយ៉ាងណាក៏ដោយគ្រូបង្វឹកលោក Lionel Scaloni និយាយថាគាត់ចង់បាន Messi ក្នុងក្រុមរបស់គាត់សម្រាប់ការប្រកួតឆ្នាំ២០២៦ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក។
លោក បាន បន្ត ថា “ជា ដំបូង យើង ត្រូវ រក្សា ទុក កន្លែង មួយ សម្រាប់ គាត់ សម្រាប់ ការ ប្រកួត World Cup 2026 លើកក្រោយ។ ប្រសិនបើគាត់ចង់បន្តលេង គាត់នឹងនៅជាមួយយើង។ ខ្ញុំគិតថាគាត់មានសិទ្ធិច្រើនជាងក្នុងការសម្រេចចិត្តថា តើគាត់ចង់បន្តលេងឱ្យអាហ្សង់ទីនឬអត់ ឬគាត់ចង់ធ្វើអ្វីជាមួយអាជីពរបស់គាត់។ វាពិតជារីករាយណាស់សម្រាប់ពួកយើងក្នុងការបង្វឹកគាត់ និងមិត្តរួមក្រុមរបស់គាត់។ អ្វីគ្រប់យ៉ាងដែលគាត់បានជួបរហូតដល់មិត្តរួមក្រុមរបស់គាត់គឺជាអ្វីមួយដែលមិនអាចប្រៀបផ្ទឹមបាន អ្វីមួយដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ កីឡាករម្នាក់ មនុស្សដែលផ្តល់ច្រើនដល់មិត្តរួមក្រុមរបស់គាត់” ៕ (រូបភាព ៖ BBC Sport)