ភ្នំពេញ : នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, ទីប្រឹក្សាស្ថានទូតចិនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារធនធានសម្រាប់ការព្យាបាលនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងតំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ
សូមបញ្ជាក់ថា, នាថ្ងៃទី១៩ខែធ្នូ លោក Zhao Haiyan អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារធនធានសម្រាប់ការព្យាបាលនិងការប្រើប្រាស់ប្រកបដោយនិរន្តរភាពក្នុងតំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ និង ពិធីចុះហត្ថលេខាលើការបង្កើតមូលដ្ឋានគ្រឹះនៃការដាំដុះរុក្ខជាតិឱសថបុរាណសម្រាប់តំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ។ លោក Song Ping ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិនៃបណ្ឌិត្យសភាវេជ្ជសាស្ត្រចិន, លោក Hu Xin អគ្គនាយកក្រុមហ៊ុនឱសថចិនYunnan Yunhe Yaoye និងលោក Pan Dongfeng ប្រធានសមាគមកសិកម្មចិននៅកម្ពុជា បានអញ្ជើញចូលរួមពិធីខាងលើ។ សិក្ខាកាមជិត២០០នាក់ដែលមកពីប្រទេសឡានឆាង-មេគង្គនឹងចូលរួមវគ្គបណ្តុះបណ្តាលខាងលើ។
លោកអគ្គទីប្រឹក្សាស្ថានទូតចិន បានលើកឡើងថា ប្រទេសទាំង៦ក្នុងតំបន់ឡានឆាង-មេគង្គ មានប្រវត្តិសាស្ត្រវប្បធម៌ឱសថបុរាណយូរអង្វែងនិងមានបទពិសោធន៍យ៉ាងច្រើនក្នុងការប្រើប្រាស់ឱសថបុរាណ ហើយចក្ខុវិស័យនៃកិច្ចសហប្រតិបត្តិការវិស័យផលិតឱសថបុរាណមានភាពទូលំទូលាយ។ ចាប់ពីឆ្នាំ២០២០មក បណ្ឌិត្យសភាវេជ្ជសាស្ត្រចិនបានចាប់ផ្តើមអនុវត្តគម្រោង”ឡានឆាង-មេគង្គទទួកអត្ថប្រយោជន៍ពីឱសថបុរាណចិន——ការបង្កើតមូលដ្ឋានគ្រឹះនៃការផលិតឱសថបុរាណសម្រាប់ប្រទេសទាំង៦ក្នុងតំបន់ឡានឆាង-មេគង្គ” ដែលជាគម្រោងគាំទ្រដោយមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការវិស័យឱសថបុរាណនៃប្រទេសទាំង៦ក្នុងតំបន់ឡានឆាង-មេគង្គ និងសម្រេចបានសមិទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ធ្វើជាផ្នែកមួយនៃគម្រោង វគ្គបណ្តុះបណ្តាលនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាលើកនេះ នឹងជំរុញការអភិវឌ្ឍន៍ផលិតកម្មឱសថបុរាណនៃតំបន់ហូរកាត់ដោយទន្លេឡានឆាង-មេអង្គ បន្ថែមចំណុចពិសេសៗបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការមួយនេះ។
ក្រោយពីបញ្ចប់ពិធីបើក អ្នកតំណាងឱ្យមជ្ឈមណ្ឌលធនធានឱសថបុរាណចិននៃបណ្ឌិត្យសភាវេជ្ជសាស្ត្រចិន, ក្រុមហ៊ុនឱសថចិនYunnan Yunhe Yaoye និង ក្រុមហ៊ុនវិនិយោគCambodia Hesheng បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមូលដ្ឋានគ្រឹះនៃការដាំដុះរុក្ខជាតិឱសថបុរាណសម្រាប់តំបន់ហូរកាត់ដោយទន្លេឡានឆាង-មេគង្គ។
បន្ទាប់មក អ្នកជំនាញមកពីបណ្ឌិត្យសភាវេជ្ជសាស្ត្រចិននិងសាកលវិទ្យាល័យឱសថបុរាណចិនខេត្តHubei បានបង្រៀនអំពីមុខវិជ្ជាដូចជា ការដាំដុះអេកូឡូស៊ីឱសថបុរាណចិន, ការការពារភាវចម្រុះនិងរុក្ខជាតិកម្រនិងជិតផុតពូជ, ឱសថសាស្ត្រម៉ូលេគុល និងការស្រាវជ្រាវឱសថបុរាណចិន, ការជំរឿនធនធានឱសថបុរាណចិន, ស្តង់ដារគុណភាពនិងការអភិវឌ្ឍន៍ផលិតផលឱសថបុរាណ និងការចុះបញ្ជីអន្តរជាតិសម្រាប់ឱសថបុរាណ៕
ដោយ : សិលា