ស្ថានីយផូស៊ីលភ្នំវាយចាប (Phnom Veay Chab Fossil Site)

ចែករំលែក៖

ខេត្ត​ប៉ៃលិន​៖​ តាមការដកស្រង់ចេញពី​បុរេជីវៈចម្រុះកំណត់ត្រាផូស៊ីលនៅកម្ពុជា​ បានឱ្យដឹងថា​ ស្ថានីយផូស៊ីលភ្នំវាយចាប មានទីតាំងស្ថិតនៅជម្រាលនៃជើងភ្នំ តាមដងផ្លូវជាតិលេខ៥៧ ដែលឆ្ពោះ ទៅកាន់ខេត្តប៉ៃលិន ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចំណុចនិយាមកាលេខ WGS1984 (281020-1427104)។ នេះបេី​យោង​តាម​ការបញ្ជាក់​ពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអង្គារទី​២០​ ខែធ្នូ​ ឆ្នាំ​២០២២។

ទីតាំងនេះគឺទទួលព័ត៌មានពីលោក សៀន សុថាម ដែលគាត់ធ្លាប់បានចុះពិនិត្យ ជាមួយអ្នកជំនាញភូគព្ភសាស្ត្រនានា។ យោងតាមការបញ្ជាក់ពីគាត់ថា អ្នកជំនាញ ដាយណូរស័រ របស់ប្រទេសថៃយល់ថា មានស្លាកស្នាម ដានជើងដាយណូរស័រ។

...

ចំពោះលក្ខណៈដែលឃើញនោះវាស្ថិតនៅលើស្រទាប់ថ្មភក់ ដែលមានអាយុកាលក្នុងសម័យកាល Jurassic (ជូរ៉ាស៊ីក) ទោះជារូបនៃស្លាកស្នាម ដានជើងនេះពិបាកក្នុងការជឿជាក់ ក្រុមការងារយកជាទីតាំងមួយសម្រាប់ការសិក្សា ជាបន្តទៅទៀត(រូបទី៧៥-៧៦)៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print