សមត្ថកិច្ចផ្ទុះអាវុធ១គ្រាប់ពេលដេញចាប់ជនសង្ស័យជិះម៉ូតូគ្មានស្លាកលេខនៅខណ្ឌឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវដែលបានដាក់ប៉ុស្តិ៍ត្រូតពិនិត្យអាវុធជាតិផ្ទុះនិងត្រួតពិនិត្យ​ចរាចរណ៍នៅមុខស្ថានីយប្រេងឥន្ធនៈសង្កាត់-ខណ្ឌឫស្សីកែវ តាមបណ្ដោយផ្លូវជាតិលេខ៥ បានផ្ទុះអាវុធ១​គ្រាប់បណ្ដាលឲ្យជនសង្ស័យម្នាក់រងរបួសបាក់ជើងស្ដាំ បន្ទាប់ពីជនសង្ស័យរូបនេះរួមដំណើរជាមួយមិត្តភក្ដិ​ម្នាក់ទៀតជិះម៉ូតូឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យពេលហៅឲ្យឈប់ បែរជាមិនឈប់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦ នៅមុខស្ថានីយ​ប្រេងឥន្ធនៈខណ្ឌឫស្សីកែង សង្កាត់-ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ខណៈដែលសមត្ថកិច្ចដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធ​ជាតិផ្ទុះនិងត្រួតពិនិត្យចរាចរណ៍នៅចំណុចខាងលើមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហ៊ុងដាវ៉ែវ​​អេស មិនមានពាក់ស្លាកលេខនិងក្បាំងមើលទៅគួរឲ្យសង្ស័យក៏បានហៅឲ្យឈប់។ ប៉ុន្តែខណៈដែលសមត្ថ​កិច្ចហៅឲ្យឈប់ជនសង្ស័យទាំង២នាក់មិនព្រមឈម់ ហើយក៏បន្ថែមល្បឿនម៉ូតូទៅមុខយ៉ាងលឿន ធ្វើឲ្យ​សមត្ថកិច្ចកាត់តែមានការសង្ស័យខ្លាំងឡើងក៏នាំគ្នាជិះម៉ូតូដេញតាមឆ្លងកាត់ផ្លូវ៥៩៨ ដល់សង្កាត់ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ ទើបសមត្ថកិច្ចសម្រេចចិត្តផ្ទុះអាវុធ១គ្រាប់បណ្ដាលឲ្យជនសង្ស័យម្នាក់ត្រង់ជើងខាងស្ដាំ​ធ្លាយទៅម្ខាងរង​របួសធ្ងន់ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនបានទាំង២នាក់តែម្ដង។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននេះ ទី១-ឈ្មោះ អ៊ុត សំនៀង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ​ និងទី២-ឈ្មោះ អឿន សុធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរមានទីលំនៅនិងស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងពីរនេះ សមត្ថកិច្ចឆែកឆេររកឃើញក្នុងខ្លួនមានថ្នាំញៀន១កញ្ចប់ ហើយត្រូវបានបញ្ជូនទៅអធិការនគរបាលខណ្ឌឫស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ​សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

1 (1)

1 (2)

1 (3)

ដោយ៖ អរុណរះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print