ខ្យល់ចាប់ផ្ដើមត្រជាក់ជាឱកាសនាំអ្នកលក់អាវរងារនៅខេត្តរតនគិរីត្រូវប៉ាន់

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថា អាកាសធាតុចុះត្រជាក់នៅក្នុងអំឡុងពេល១សប្ដាហ៍ចាប់ពីថ្ងៃទី២១-២៧ខែធ្នូ ឆ្នាំ២០២២ក្នុងរយះពេល ១ សប្ដាហ៍នេះ ដោយសារប្រទសកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់(ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីបង្គួរទៅខ្លាំង ធ្វើឲ្យបណ្ដាខេត្ដមួយចំនួន អាចចុះត្រជាក់ក្នុងរង្វង់ពី១៧-១៨អង្សាសេ។ ខេត្តដែលរងឥទ្ធិពលនិងចុះត្រជាក់ខ្លាំងរួមមាន ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ចំពោះនៅសមុទ្រអាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ដូច្នេះសូមប្រជាពលរដ្ឋក្នុងខេត្តរតនគិរី,មណ្ឌលគិរី, ព្រះវិហារនិងខេត្តឧត្តរមានជ័យមានការប្រុងប្រយ័ត្នការពារសុខភាពនៅក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឲ្យបានល្អ និងចៀសផុតពីជំងឺ ដែលអាចកើតមានជាយថាហេតុ បណ្តាលមកពីអាកាសធាតុចុះត្រជាក់នេះ។

ខណៈអាកាសធាតុចាប់ផ្តើមចុះត្រជាក់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរីជាច្រើននាំគ្នាទិញខោអាវ រងាជជុះ ពាក់បង្ការទប់ស្កាត់នឹងភាពត្រជាក់។ នៅផ្សារក្រុងបានលុង ក៏ដូចជាផ្សារតាមបណ្តាស្រុកនានាមួយចំនួនប្រជាពល រដ្ឋចាប់ផ្ដើមនាំគ្នាទិញអាវរងានៅតាមទីផ្សារ។

អ្នកស្រី សំ បូ អាយុ៥០ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងក្រុងបានលុង បានលើកឡើងនៅថ្ងៃទី២០ធ្នូ ថា ខណៈដែលអាកាសធាតុចាប់ផ្តើមចុះត្រជាក់លាយឡំជាមួយ នឹងខ្យល់ខ្លាំងផងនោះ អ្នកស្រីចាំបាច់រកទិញមួកអំបោះ ស្រោមដៃ ស្រោមជើង និងខោអាវ រងា ក្រាស់ៗ ដើម្បីទប់ទល់នឹងអាកាសធាតុធ្លាក់ត្រជាក់នេះ។ ពិសេសត្រៀមបង្ការសម្រាប់ឪពុកម្តាយ ដែលមានអាយុច្រើន ដែលពួកគាត់ចាញ់នឹងភាពត្រជាក់ ព្រមទាំងចៅតូចៗផងដែរ។

...

លោក សយ សុណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ ដែលកំពុងទិញខោអាវ រងា បានឲ្យដឹងថា អាកាសធាតុចាប់ផ្តើមប្រែប្រួល មានភាពត្រជាក់គួរសម ពិសេសពេលព្រឹកព្រលឹម និងពេលយប់។ ដើម្បីទប់ទល់នឹងភាពត្រជាក់ខាងលើ លោកបានមកកាន់ផ្សារបានលុង ដើម្បីរកទិញខោ ឬអាវរងា ព្រោះឆ្នាំនេះអាកាសធាតុត្រជាក់ខ្លាំងជាងឆ្នាំកន្លងទៅ និងអូសបន្លាយពេលយូរទៅទៀត៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print