ខេត្តព្រះសីហនុ៖ មុខសញ្ញាគ្រឿងញៀនចំនួន ០៣នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនជាបន្ដបន្ទាប់រួមនឹងវត្ថុតាងមួយចំនួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃអង្គារទី២០ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ដោយមានការដឹកនាំបញ្ជារពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទួលទទឹង កាលពីថ្ងៃទី១៩ ខែធ្នូម្សិលមិញនេះ បានចុះបង្ក្រាបគ្រឿងញៀន០១ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចក្នុងផ្ទះស្ថិតក្នុងភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនសង្ស័យមានឈ្មោះ ប៉ុល វិដែត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន១៤កញ្ចប់ ទូរស័ព្ទដៃចំនួន០២គ្រឿង ។
នៅថ្ងៃដដែល កម្លាំងជំនាញ បានចុះទៅដល់ឃុំសំរុង បានឃាត់ខ្លួនជនសង្ស័យ បានចំនួន០២នាក់ទៀតមានឈ្មោះ ៖
១.ឈ្មោះ វ៉ែន គីមស្រ៊ុន ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបប មិនពិតប្រាកដ មានទីលំនៅ ភូមិសំរុងចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
២.ឈ្មោះ លាង សុភី ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបប មិនពិតប្រាកដ មានទីលំនៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ដកហូតវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លា សង្ស័យសាធាតុញៀនចំនួន០៣កញ្ចប់ ។
-ទូរស័ព្ទ ដៃ២គ្រឿង ។
-ម៉ូតូ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ រួមនឹងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី ៕ដោយ៖សហការី