ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ជាជនជាតិចិនបានសម្រេចដែរបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១២ និង១០នាទី រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ទល់មុខវិទ្យាល័យជាស៊ីម សាមគ្គី ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសម្ដីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានហៅឡំប្រឺតា មួយគ្រឿង ដើម្បីជិះទៅម្តុំផ្លូវព្រះសីហនុ ខណ:កំពុងតែធ្វើដំណើរតាមផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង មកដល់ចំនុចខាងលើស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកស្គុបពី ពណ៌ស មិនចាំផ្លាកលេខ បានជិះមកក្បែររូបគាត់ដែលកំពុងតែអង្គុយនៅលើឡំប្រឺតា រួចធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់បានសម្រេច និងជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ។ ភ្លាមៗនោះអ្នកបើកឡំប្រឺតា បានដឹកគាត់ទៅប្តឹងនគរបាលចរាចរណ៍ក្រុងដែលកំពុងតែអនុវត្តន៍ច្បាប់ចរាចរណ៍នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ
។ បន្ទាប់មកសមត្ថកិច្ចចរាចរណ៍ក្រុងបានរាយការណ៍ទៅកម្លាំងនគរបាលមូលដ្ឋានខណ្ឌមានជ័យ ឲ្យមកទទួលនារីរងគ្រោះខាងលើទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ដេីម្បីកំណត់មុខសញ្ញា ។
គេសង្កេតឃេីញថា មានទីតាំង Internet មួយចំនួនក្នុងខណ្ឌមានជ័យ កំពុងលួចបេីកដំណេីរការឡេីងវិញផងដែរ ដែលសង្ស័យថា ក្រុមជនសង្ស័យទាំងនេះបានលេងល្បែងចាញ់អស់ពីខ្លួន ក៏បន្តចេញធ្វេីសកម្មភាព លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបែបនេះ ៕ដោយ ៖ ភារ៉ា ដង្កោ