រមៀត (Turmeric) មិនត្រឹមតែ​ជាគ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារនោះទេ​ វាថែទាំងជាឱសថព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២១​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ រមៀត (Turmeric)​ កម្ពស់១-១,៥ម មានមើមក្តៀងពណ៌លឿងទុំ។ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង។ ផ្កាមួយៗ មានស្ទបគ្មានទងផ្កា។ ផ្កាពេលរីកលេចចេញពីស្ទប ត្របកផ្កាពណ៌ស ស្រទាប់ផ្កាពណ៌លឿងខ្ចី ស្រទាប់ធំមានពណ៌លឿងទុំ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ផ្លែជាប្រភេទផ្លែស្ងួត មូលវែង អាចបែកជា ៣ក្លែប’(3-valved) មានគ្រាប់ច្រើនហើយមានសាច់រុំគ្រាប់ (arillate)។ មើមពណ៌លឿងមានជាតិទឹកច្រើន ក្លិនក្រអូប និងបន្តពូជដោយគ្រាប់។ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។

...

គួរជម្រាបថា​ ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖
_ គ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារ។
_ ឱសថ មើមបុកលាបមុខ និងដងខ្លួន សម្រាប់ស្រ្តីឆ្លងទន្លេរួច។ ម្សៅរមៀតលាយជាមួយទឹកក្រូចឆ្មារ លាបព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print