បិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ចែករំលែក៖

ខេត្តកណ្តាល : អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ប្រកាសបិទចរាចរលើកំណត់ផ្លូវជាតិលេខ២១ និងផ្លូវក្រុងលេខ២០៦ ចាប់ពីម៉ោង៧ ដល់ម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២២ធ្នូស្អែកនេះ ដើម្បីសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលមានលំនៅដ្ឋាន និងធ្វើចរាចរតាមបណ្ដោយផ្លូវជាតិលេខ២១ និង ផ្លូវក្រុងលេខ២០៦ ស្ថិតក្នុងក្រុងតាខ្មៅ ទាំងអស់មេត្តាជ្រាបថា៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល សូមធ្វើការបិទចរាចរកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីផ្លូវជាតិលេខ២១បេ រហូតដល់រង្វង់មូលតាខ្មៅ បត់តាមផ្លូវ ក្រុងលេខ១០៧ និងផ្លូវក្រុងលេខ២០៦ ចាប់ពីផ្លូវក្រុងលេខ១០៧ រហូតដល់ផ្លូវក្រុងលេខ១០២ (គល់ស្ពាន ដែកតាខ្មៅ) នៅពេលហែក្បួន ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងសូមបិទ ចរាចរចាប់ពីផ្លូវក្រុងលេខ១០២ (គល់ស្ពានដែកតាខ្មៅ) រហូតដល់រង្វង់មូលព្រះនរាយណ៍ រយៈពេលមួយព្រឹក ចាប់ពីម៉ោង ៧០០ព្រឹក វេល់ម៉ោង ១២.០០ថ្ងៃត្រង់ នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដើម្បី ជួយសម្រួលដល់ការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្តីអនុគ្រោះ ។

អាស្រ័យហេតុនេះសូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ដែលមានលំនៅដ្ឋាន និងធ្វើចរាចរតាមបណ្ដោយផ្លូវខាងលើ និងស្ថាប័នពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការជាមួយយើងខ្ញុំ ដើម្បីឱ្យដំណើរការ ដង្ហែពានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចបានជោគជ័យតាមផែនការកំណត់ ដោយក្តីអនុគ្រោះ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print