ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌកំបូល សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវ តាមបែកសម្បុកចោរឆក់ លួច យ៉ាងសកម្ម លាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានជនសង្ស័យចំនួន៩នាក់ជាបន្តបន្ទាប់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ឃាត់ខ្លួនបាន៤នាក់ នៅក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងនៅវេលាម៉ោង២និង៣០នាទីេសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលតាមឃាត់បានជនសង្ស័យបន្ថែមមួយសម្បុកទៀតចំនួន៥នាក់ នៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សកម្មភាពប្រព្រឹត្តល្មើស ឆក់ លួច ធាក់ វាយ ប្លន់យកម៉ូតូ ហើយត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកការស្រាវជ្រាវ តាមចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដែលជនសង្ស័យចេញទៅផឹកសុីក្នុងភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ និងបន្តស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបន្ថែមមួយសម្បុក ចំនួន៥នាក់ទៀត ដែលសង្ងំលាក់ខ្លួននៅក្នុងបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ហើយដកហូតបានម៉ូតូចំនួន៣គ្រឿង ។
ក្រោយពីស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យចំនួន៩នាក់បន្តបន្ទាប់ សមត្ថកិច្ចនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅផ្នែកជំនាញខណ្ឌកំបូល ៕ដោយ៖សុខាសែនជ័យ