នាយករដ្ឋមន្ត្រីហុងគ្រី ស្នើរំសាយសភាអឺរ៉ុប ក្រោយមានរឿងអាស្រូវ

ចែករំលែក៖

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានស្នើរំសាយសភាអឺរ៉ុប (EP) ក្នុងពេលដែល ស្ថានប័នមួយនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ពាក់ព័ន្ធនឹងប្រទេសមួយចំនួននៅក្នុងតំបន់ ឈូងសមុទ្រ។

ការលើកឡើងរបស់លោក Viktor Orban បន្ទាប់ពីលោកស្រី Eva Kaili អ្នកនយោបាយជនជាតិក្រិក ដែលបម្រើការជាអនុប្រធានសភាអឺរ៉ុបម្នាក់ត្រូវបានចាប់ខ្លួននិងរងនូវការចោទប្រកាន់ ក្នុងខែធ្នូនេះពីបទពុករលួយសម្រាប់ ការទទួលសំណូកពីប្រទេសកាតារ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Budapest លោក អ័រ
បាន បានគូសបញ្ជាក់ថា «ប្រជាជនហុងគ្រីចង់ឱ្យអឺរ៉ុបរំលាយសភារបស់ខ្លួន។ រឿងអាស្រូវនេះ ពិតជាទាក់ទាញការយកចិត្តទុកដាក់ចំពោះការណ៍ពិតដែលថា សភាអឺរ៉ុបគួរតែមានប្រព័ន្ធគ្រប់គ្រងរឹងមាំជាងនេះ»។
លោក អ័របាន បន្ថែមថា «សមាជិកសភាមកពីរដ្ឋជាសមាជិកគួរតែត្រូវបានផ្ទេរទៅសភាអឺរ៉ុប ផ្ទុយពីការបោះឆ្នោតដោយឡែកពីគ្នា ហើយពួកគេច្បាស់ជាដឹងពីជំហរនយោបាយរបស់យើងដែលប្រឆាំងនឹងអំពើពុករលួយ»។
ហុងគ្រី បានប៉ះទង្គិចម្តងហើយម្តងទៀតជាមួយសភាអឺរ៉ុប និងស្ថាប័ន EU ផ្សេងទៀត ជុំវិញបញ្ហាមួយចំនួន រួមទាំងការធ្វើចំណាកស្រុក និងសិទ្ធិជនភេទទី៣។ ផ្ទុយទៅវិញ ទីក្រុងប្រ៊ុចសែលបានចោទប្រកាន់រដ្ឋាភិបាលអភិរក្សនិយមរបស់លោក អ័របាន ថាចង់បំផ្លាញនីតិរដ្ឋក្នុងប្លុករបស់ខ្លួន៕ ដោយធីរីណា

...

រូប​ថត​ : AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print