Sevilla បញ្ចប់កិច្ចសន្យារបស់ Isco ត្រឹមតែ៤ខែបន្ទាប់ពីការចុះហត្ថលេខា

ចែករំលែក៖

ក្លិប Sevilla បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើ Isco គឺត្រឹមតែ៤ខែបន្ទាប់ពីការចុះហត្ថលេខាលើអតីតខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះលើការផ្ទេរដោយមិនមានតម្លៃខ្លួន។ កីឡាករវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយSevilla ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំក្នុងខែសីហា បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយក្លិប Real Madrid

 បន្ទាប់ពីផ្ទេរពី Malaga ក្នុងឆ្នាំ២០១៣ Isco បានជួយ Real Madrid ឈ្នះ Champions League ៥ដង និង La Liga ៣ដងប៉ុន្តែពេលនេះគាត់ត្រូវបានចាកចេញពីក្លិបវិញហើយ បន្ទាប់ពីលេងបានតែ១៩ប្រកួតសម្រាប់ Sevilla ដោយស៊ុតបញ្ចូលទីបាន១គ្រាប់ និង Assist ៣ដង។

Sevilla បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្លិបថាក្លិបចង់ជូនពរ Isco ឱ្យជួបតែសំណាងល្អសម្រាប់អនាគត អ្នកគាំទ្រជាង១០,០០០នាក់បានចូលរួមបទបង្ហាញរបស់ Isco ក្នុងនាមជាកីឡាកររបស់ Sevilla ក្នុងខែសីហា ប៉ុន្តែគ្រូបង្វឹកលោក Julen Lopetegui ត្រូវបានបណ្តេញចេញនៅក្នុងខែតុលា។

Isco ត្រូវបានគេគិតថា មិនមែនជាផ្នែកនៃផែនការរបស់គ្រូបង្វឹកថ្មីលោក Jorge Sampaoli ហើយត្រូវបានគេរាយការណ៍ថាមានការប្រឈមមុខជាមួយប្រធានផ្នែកកីឡារបស់ Sevilla លោក Monchi អំឡុងពេលហ្វឹកហាត់ក្នុងខែនេះ។

 គាត់បានស៊ុតបញ្ចូលទីបាន៥៣គ្រាប់ក្នុង៣៥៣ប្រកួតសម្រាប់ក្រុម Real Madrid ប៉ុន្តែបានបង្ហាញខ្លួនត្រឹមតែ១៧ប្រកួតប៉ុណ្ណោះក្នុងរដូវកាលចុងក្រោយរបស់គាត់នៅឯ Bernabeu ហើយជាកីឡាករបម្រុងដែលមិនធ្លាប់មាន ខណៈដែល Real Madrid បានផ្តួលក្រុម Liverpool ក្នុងវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។

 ជាអតីតកីឡាករយុវជនរបស់ក្លិប Valencia ខ្សែបម្រើ Isco ក៏បានស៊ុតបញ្ចូលទីបាន១២គ្រាប់ក្នុង៣៨ប្រកួតសម្រាប់ប្រទេសអេស្ប៉ាញជាមួយនឹងការបង្ហាញខ្លួនជាអន្តរជាតិចុងក្រោយរបស់គាត់នៅឆ្នាំ២០១៩ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print