នាយករដ្ឋមន្ត្រីថៃ ចូលជាមួយគណបក្សផ្សេង

ចែករំលែក៖

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា បានប្រកាសថា លោកនឹងចូលជាមួយគណបក្ស ជាតិថៃ ឯកភាព ដើម្បីប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឆ្នាំ២០២៣ ។ ការបែកបាក់ផ្ទៃក្នុងគណបក្ស Palang Pracharat បានធ្វើឱ្យលោកប្រយុទ្ធ ចាន់អូចា ធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង និងធ្វើឱ្យតំណាងរាស្ត្រជាច្រើនរូបបានចាកចេញពីគណបក្សទៅកាន់គណបក្សផ្សេងទៀត។

ក្នុងពេលនេះដែរ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅថ្ងៃសុក្រនេះថា លោកនឹងស្វែងរកអាណត្តិមួយទៀតក្នុងការបោះឆ្នោតសកល ដែលអាចធ្វើឡើងមុន ខែឧសភា ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ បានគូសបញ្ជាក់ថា «គណបក្សថៃរួបរួមជាតិ (United Thai Nation Party) ដែលទើបបង្កើតឡើងបានផ្តល់ការគាំទ្រដល់ខ្ញុំក្នុងការក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតបន្ទាប់ទៀត»។ លោក ប្រាយុទ្ធ បានបន្ថែមថា «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់នៅថ្ងៃនេះថា ខ្ញុំបានសម្រេចចិត្តចូលរួមប្រកួតប្រជែងសម្រាប់តំណែងនេះបន្តទៀត»។
កាលបរិច្ឆេទជាក់លាក់នៃការបោះឆ្នោតនៅមិនទាន់ត្រូវបានសម្រេចនោះទេ ប៉ុន្តែប្រសិនបើមិនត្រូវបានរំលាយចោលក្នុងពេលឆាប់ៗនោះទេ សភានឹងបញ្ចប់អាណត្តិរបស់ខ្លួនត្រឹមខែមីនា ដោយកំណត់ដំណាក់កាលបោះឆ្នោតនៅខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក ប្រាយុទ្ធ បានឡើងកាន់តំណែងជាប្រមុខយោធា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលឆ្នាំ២០១៤ មុនពេលក្លាយជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោត ឆ្នាំ២០១៩។ កាលពីខែកញ្ញា តុលាការធម្មនុញ្ញថៃបានកាត់សេចក្តីកំណត់អាណត្តិរយៈពេល៨ឆ្នាំ របស់លោកប្រាយុទ្ធ ខណៈដែលអាណត្តិនាយករដ្ឋមន្ត្រីនឹងបញ្ចប់នៅឆ្នាំ២០២៥៕ ដោយធីរីណា

...

រូប​ថត​ :​Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print