ភ្នំពេញ : នៅព្រលប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់អោយដឹងថា, នាថ្ងៃទី២២ខែធ្នូ វេទិកាវិទ្យាសាស្ដ្រស្តីពីរំឭកខួប១០០ព្រះវស្សារបស់សម្ដេចព្រះបរមរតនកោដ្ឋ និង ទំនាក់ទំនងចិន-កម្ពុជាឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងនៅរាជបណ្ឌិត្យសភាកម្ពុជា។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបន្តថា, សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ(អនឡាញ), លោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាលនិងប្រធានសមាគមមិត្តភាពកម្ពុជា-ចិន, លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានយាងនិងអញ្ជើញចូលរួមក្នុងពិធីបើកខាងលើ។ អ្នកជំនាញនិងបញ្ញវន្តរាប់សិបនាក់ដែលមកពីប្រទេសចិននិងកម្ពុជាបានចូលរួមក្នុងវេទិកាវិទ្យាសាស្រ្តខាងលើដោយផ្ទាល់និងតាមប្រព័ន្ធវីឌីអូ និងបានពិភាក្សាយ៉ាងស៊ីជម្រៅលើប្រធានបទដូចជា ចំណងមិត្តភាពយ៉ាងស្អិតរមួតរវាងសម្ដេចព្រះបរមរតនកោដ្ឋជាមួយប្រទេសចិន, កិច្ចសហប្រតិបត្តិការនយោបាយនិងសេដ្ឋកិច្ចរវាងចិន-កម្ពុជា និង”ខ្សែក្រវាត់និងផ្លូវ”ជួយជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជាជាដើម ៕
ដោយ : សហការី