ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់កងព័ទជេីងគោក នៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះថា៖ កងពលតូចថ្មើរជើងលេខ៥២ ក្រោមការដឹកនាំបញ្ជារួមដោយ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពល បានចិត្តទុកដាក់អនុវត្តការងារកសាងពង្រឹងអង្គភាពលើគ្រប់វិស័យជាប់ជាប្រចាំ ដោយផ្តោតសំខាន់ទៅលើការកសាងជំរុំជំរកស្នាក់នៅ បង្កបង្កើនផលចិញ្ចឹមសត្វ និងការកសាងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងអង្គភាព ដើម្បីជំរុញការអភិវឌ្ឍន៍កសាងអង្គភាពឱ្យក្លាយជាចលនាមួយដ៏រស់រវើក។
ជាក់ស្ដែងក្រោមការច្នៃប្រឌិតខ្ពស់របស់មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ ដើម្បីធានាបាននូវការហូបចុកប្រចាំថ្ងៃរបស់កងទ័ព មានភាពល្អប្រសើរ បន្ថែមពីលើគោលរបបឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់ជូនដល់កងកម្លាំងជួរមុខព្រំដែន។
តាមបណ្តាកងឯកភាពចំណុះ កងពលតូចថ្មើរជើងលេខ៥២ ក្រៅពីភារកិច្ចស្នូល និងការងារអន្តរាគមន៍ចុះជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើវិស័យការងារកសាងអង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វបានយ៉ាងផុលផុស និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ៕ ដោយ៖សហការី