ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ ថា, ល្ងាចនេះឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទសCក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅ
មហាវិទ្យាល័យ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបានធ្វើឲ្យគីមហុងជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា។
សម្តេចតេជោ បានលើកឡើងថា, បំណងបន្តរបស់ខ្ញុំគឺជួយគីមហុងឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែល
ក្មេងជាងគេនិងមានសមត្ថភាពល្អនាពេលខាងមុខ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ទៀតថា ,បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុងឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមានគុណភាពខ្ពស់ឲ្យខានតែបានដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ៕
...
ដោយ : សុខ ខេមរា