នគរបាល​ស្រុក​ឯក​ភ្នំ​ បន្តចុះ​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​ចំណុច​ដែន​អភិរក្ស​អតីត​ឡូត៍​លេខ​០២​ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង​

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ សមត្ថកិច្ច​នគរបាល​ស្រុក​ឯក​ភ្នំ​ បន្តចុះ​សហការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ និងកាប់​បំផ្លាញ​ ព្រមទាំងដុត​កម្ទេច​ចោល​ឧបករណ៍​នេសាទ​ខុសច្បាប់​​ ប៉ុន្តែ​ក្រុម​ជនល្មើស​បាន​រត់គេច​ខ្លួន​មុន​ពេល​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រលប់ថ្ងៃអាទិត្យ​ទី២៥​ ខែធ្នូ​ ឆ្នាំ​២០២២។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​ឧត្តមសេនីយ៍ត្រី​ ចេ​ង​ ឡេ​ង​ ស្នងការ​រង​ទទួល​ដឹកនាំ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៅ​ថ្ងៃ​ទី​២៤​ ខែធ្នូ​ម្សិលមិញនេះ​ លោក​វរសេនីយ៍ឯក​ ឡុ​ង​ យោធា​វីរ​:​ អធិការ​ស្រុក​ឯក​ភ្នំ​ សហការ​ជាមួយ​កម្លាំង​សឹក​រង​ស្រុក​ឯក​ភ្នំ​ ឈរជើង​ទិស​ទន្លេសាប​ កម្លាំង​សរុប​ចំនួន​០៩​នាក់​ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ ០១​លើក​ នៅ​ចំណុច​ដែន​អភិរក្ស​នេសាទ​អតីត​:​ឡូ​តិ៍​នេសាទ​លេខ​០២​ ស្ថិត​នៅ​ក្នុង​ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ។​

​សមត្ថកិច្ច​បាន​ប្រើប្រាស់​សម្ភារៈ​ក្នុង​កិច្ច​ប្រតិបត្តិការ​រួម​មាន​ ៖​ កាណូត​ចំនួន​ ០៤​គ្រឿង​ ។​ ជា​លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បាន​ ៖​ -​ សាច់​មង​ប្រវែង​ ២៨៥០​ម៉ែត្រ​ -​ ឡុ​ក​សម្រាប់​ត្រី​ចំនួន​ ០៨​គ្រឿង​ -​ បង្គោល​ចំនួន​ ២១៦​ដើម​ -​ ប្រលែង​ត្រី​ចំរុះ​ចំនួន​ ១២០​គីឡូក្រាម​ ។​

​គួរបញ្ជាក់ថា​ចំពោះ​ករណី​នេះ​ រាល់​វត្ថុ​តាង​ដែល​បង្ក្រាប​បាន​ កម្លាំងសមត្ថកិច្ច​កាប់​បំផ្លាញ​ និង​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​ផងដែរ​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print