លោក នេត្រ ភាក្ត្រា ៖ សំបុកត្រយងយក្សក្នុងតំបន់ការពារធម្មជាតិកម្ពុជា!

ចែករំលែក៖

ភ្នំពេញ ៖ សំបុកត្រយងយក្សក្នុងតំបន់ការពារធម្មជាតិកម្ពុជា! ការថែរក្សានិងអង្កេតសំបុកពងកូនរបស់សត្វត្រយងយក្សគឺជាកិច្ចការងារដ៏សំខាន់មួយរបស់ក្រុមអ្នកអភិរក្សដើម្បីឱ្យច្បាស់ថាគ្មានការរំខានដោយមនុស្សទៅលើសំបុករបស់វារហូតដល់កូនត្រយងដែលញាស់អាចហើរចេញពីសំបុកបាន។ ប្រភេទសត្វត្រយងយក្ស ឬប្រជាសហគមន៍តែងហៅថាសត្វឪលើក ហើយជាសត្វស្លាបនិមិត្តសញ្ញាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ននេះមានប្រមាណជាង ៣០០ ក្បាលប៉ុណ្ណោះលើពិភពលោក ហើយ ៩៩ភាគរយ មានវត្តមានក្នុងប្រទេសកម្ពុជាក្នុងនោះសត្វត្រយងយក្សពេញវ័យមានតិចជាង ២០០ ក្បាល។ នេះជាការថ្លែងរបស់លោក នេត្រ ភាក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។

លោកបានបន្តថា៖ ក្រោមការគាំទ្របច្ចេកទេសពីអង្គការដៃគូអភិរក្ស មន្ទីរបរិស្ថានខេត្ត និងដៃគូអភិរក្សបានជ្រើសរើសអ្នកភូមិដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិហើយក្នុងនោះក៏មានអ្នកធ្លាប់ដាក់អន្ទាក់ចាប់សត្វ បរបាញ់សត្វផងដើម្បីយាមសំបុកសត្វស្លាបសំខាន់ៗមួយចំនួនរួមមាន៖ ត្រយងយក្ស ត្រយងចង្កំកស ត្រដក់តូច ដំបងគ្រញូង ពពូលទឹក ត្មាតភ្លើង ក្រៀល ទាព្រៃស្លាបស និងកុកពាក់អំបោះជាដើម។
ប្រជាពលរដ្ឋដែលបានឃើញសំបុកពងកូនសត្វហើយរាយការណ៍មកក្រុមស្រាវជ្រាវជីវៈចម្រុះ នឹងត្រូវទទួលបានប្រាក់លើកទឹកចិត្តចំនួន ៤០,០០០រៀល ($១០) រីឯអ្នកយាមសំបុកពងកូនសត្វនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៣៦,០០០រៀល ($៩) សម្រាប់មនុស្សពីរនាក់ក្នុងមួយថ្ងៃ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print