លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា

ចែករំលែក៖

 

ភ្នំពេញ : នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា  សំដៅបុគ្គលជនដែលគុករងចាំ មានចំនួន ១០ចំណុចយ៉ាងដូច្នេះថា, 

១- កម្ពុជាជារដ្ឋឯករាជ្យនិងអធិបតេយ្យ = មិនអាចយកភាពអនុគ្រោះណាមួយមកគាបសង្កត់ឬដាក់លក្ខខណ្ឌ​ លើកម្ពុជាបានទេ?

២- សម្លេងចម្រុះឬមិនចម្រុះ = អាស្រ័យលើសិទ្ធិសម្រេចនិងឆន្ទៈរបស់ប្រជាជនកម្ពុជា មិនអាស្រ័យលើអ្នកក្រៅទេ?

៣- ទោះ៣០ឆ្នាំកន្លងមកហើយក៏ដោយ = បើប្រជាជនកម្ពុជានៅតែបន្តគាំទ្រអត់មានទាស់ខុសអីទេ គឺជាសិទ្ធិសម្រេចរបស់ប្រជាជន?

៤- ទោះប៉ុន្មានឆ្នាំក៏ដោយបើពួកអ្នកឯងអត់មានគុណសម្បត្តិនិងស្នាដៃ = ប្រជាជននៅតែមិនគាំទ្រនិងមិនបោះឆ្នោតឲ្យដដែលនឹង?

៥- សម្តេចតេជោ ហ៊ុន សែន មិនបានលក់ឡៃឡុងទ្រព្យសម្បត្តិរបស់អ្នកណាទេ = គឺតុលាការទេដែលអនុវត្តឡៃឡុងទ្រព្យសម្បត្តិរបស់អ្នកចាញ់ក្តីស្របតាមច្បាប់និងនីតិវិធីតុលាការ?

៦- ត្រង់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជេរគេជេរឯងនិងប្រឌិតរឿងអាក្រក់ៗដាក់គេម៉េចមិននិយាយផង? = រឿងទាស់គ្នាចាំបាច់ត្រូវមានទៅមានមកម៉េចមកបន្ទោសម្ខាងៗនិងកាន់ជើងម្ខាងៗទៅវិញ?

៧- ចង់ក្រុមឧទ្ទាមក្រៅច្បាប់និយាយយ៉ាងម៉េចនិយាយទៅ = តែដីនិងផ្ទះត្រូវបានតុលាការឡៃយឡុងរួចទៅហើយ?

៨- ការលក់ឡៃយឡុងទ្រព្យអ្នកចាញ់ក្តី = គឺជាការអនុវត្តតាមសាលក្រមតុលាការ?

៩- ឯការយកលុយដែលបានពីការផាកពិន័យលើអ្នកចាញ់ក្តីទៅប្រើ = គឺជាសិទ្ធិរបស់ម្ចាស់លុយ?

១០- តុលាការបរទេសកាត់ក្តីឲ្យបុគ្គលខ្លះបង់ជម្ងឺចិត្តរាប់ពាន់លានដុល្លារម៉េចមិនថាផង = មកថាអីតែលើការកាត់ក្តីរបស់តុលាការកម្ពុជា? អញ្ចឹងបានជាជនល្មើសច្បាប់មិនរាងចាលសោះ? ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print