ព្យុះព្រិលនៅអាមេរិក ស្លាប់កើនឡើងជិត៦០នាក់ ពលរដ្ឋមិនអាចបើកទ្វារចេញក្រៅ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថា ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងនៅថ្ងៃ២៦ខែធ្នូថា ព្យុះព្រិលដែលមិនធ្លាប់មានបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧នាក់នៅសហរដ្ឋអាមេរិក ក្នុងនោះ ២៧នាក់ នៅភាគខាងលិចតំបន់Erie County នៃទីក្រុងញូវយ៉ក។
អភិបាលតំបន់ Erie County លោក Mark Poloncarz បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនអ្នកស្លាប់ដោយសារព្យុះដ៏ខ្លាំងក្លានេះនឹងកើនឡើងថែមទៀត ខណៈដែលព្រិលបានបន្តគ្របដណ្តប់ពាសពេញតំបន់ Erie ធ្វើឱ្យផ្លូវជាច្រើនមិនអាចឆ្លងកាត់បាន រួមទាំងតំបន់ភាគច្រើននៃទីក្រុង Buffalo ផងដែរ។
លោក ផូឡុនខាស់ បានគូសបញ្ជាក់ថា «យើងអាចមើលឃើញពីចំនួនអ្នករងគ្រោះត្រឹមរយៈពេលខ្លី ប៉ុន្តែវាមិនទាន់ចប់ទេ»។ គេរំពឹងថា ព្រិលនឹងបន្តធ្លាក់នៅតំបន់ Erie County រហូតដល់រសៀលថ្ងៃអង្គារ (ម៉ោងនៅអាមេរិក)។ នៅទូទាំងប្រទេស សីតុណ្ហភាពបានធ្លាក់ចុះ ហើយព្រិលធ្លាក់បានរំខានដល់ការធ្វើដំណើរនានា។
ព្យុះព្រិលដែលបានវាយប្រហារទីក្រុងប៊ូហ្វហ្វាឡូ (Buffalo) ដោយខ្យល់បក់ខ្លាំង និងព្រិលធ្លាក់នារយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ត្រូវបានគេប្រៀបធៀបទៅនឹងព្យុះព្រិលកាលពីឆ្នាំ១៩៧៧ រយៈពេល៣ថ្ងៃនៅក្នុងទីក្រុងមួយនេះ ដែលគេឱ្យឈ្មោះថា ប្លីហ្សាដ (Blizzard) បណ្តាលឱ្យមនុស្ស២៩នាក់ស្លាប់ ហើយភាគច្រើននៃអ្នកស្លាប់ទាំងនេះគឺដោយសារតែជាប់គាំងនៅក្នុងរថយន្ដរបស់ពួកគេ៕ ដោយធីរីណា

...

រូប​ថត​ :​ Zingnews.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print