ឧត្តមសេនីយ៍ត្រី គុជ នាង៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែដឹងគុណជានិច្ចចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ជូនដល់យោធិនពិការស្ថិតក្នុងការគ្រប់គ្រង ចំនួន ៤៥នាក់ នៅទីបញ្ជាការ កងពលតូចថ្មើរជើងលេខ៥២។

នាឱកាសនោះ​ លោកឧត្តមសេនីយ៍ត្រី គុជ នាង មានប្រសាសន៍ថា៖ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំក្រសួងការពារជាតិ តែងតែដឹងគុណជានិច្ចចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិល។

...

លោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរ
គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះគុណ បំណាច់យ៉ាងធំធេងរបស់យោធិនពិការ ដែលបានធ្វើពលិកម្មយ៉ាងច្រើនក្នុងការបំពេញភារកិច្ចកន្លងមក ចាប់ពីរំដោះប្រទេសជាតិ និងទប់ស្កាត់ការវិលត្រឡប់របបប្រល័យពូជសាសន៍ ជាពិសេសបានចូលរួមយ៉ាងសកម្មជាប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ រហូតមកដល់សព្វថ្ងៃនេះ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print