អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ នៅស្រុកបាណន់តាមអំណាចតុលាការ

ចែករំលែក៖

ខេត្តបាត់ដំបង៖ បេី​យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​អង្គារ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​៖​ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាល​ស្រុក​បាណន់​ បានអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។

របាយការណ៍​ដដែល​បន្តថា​ ការឃាត់ខ្លួននេះ​បានធ្វេីឡេីង​នៅថ្ងៃទី២៦ ខែធ្នូម្សិលមិញនេះ​ ស្ថិតនៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនោះ​បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួនលេខ ៥៤៤ តព្រ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ចេញដោយលោក ឆៃ វីរ: ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ហូ ភន ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្នផ្ទះលេខ៣១៨ ក្រុមទី០៩ ភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។

...

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print