ទូកនេសាទ១គ្រឿងដឹកលើសចំណុះលិចក្បែរកោះទន្សាយបណ្តាលឲ្យបាត់ខ្លួនម្នាក់ និងសង្គ្រោះបាន៤នាក់

ចែករំលែក៖

ខេត្តកែប​ ៖ បុរសម្នាក់បានបាត់ខ្លួននិង៤នាក់ទៀតសង្គ្រោះបានខណៈទូកនេសាទប្រភេទមងកេវ១គ្រឿងបានលិចក្នុងសមុទ្រ ពេលត្រឡប់មកពីនេសាទ​ដល់ចំណុចក្បែរកោះទន្សាយ កាលពី​កណ្តាល​អធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។ តាមការសន្និដ្ឋានថា ទូកលិចបណ្តាលមកពីផ្ទុកលើសចំណុះ ។

លោកសឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានរៀបរាប់ថា កាលពីពាក់កណ្តាលយប់​ឈានចូលថ្ងៃទី២៧ខែធ្នូ ទូកអូសមងកេវ១គ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង​ ស្រុកទឹកឈូ បាន​លិចត្រង់​ចំណុចក្បែរកោះទន្សាយ។ លុះមកដល់ព្រឹកថ្ងៃទី២៧​ ខែធ្នូ កម្លាំង​កងទ័ពជើងទឹក ព្រមទាំង​សមត្ថកិច្ចនគរបាលការពារព្រំដែនទឹកខេត្តកែប​ សហការជាមួយប្រជានេសាទសហគមន៍ បាន​តាមរកឃើញទូក ​និងសង្គ្រោះបុរសបួននាក់​ក្នុងចំណោមប្រាំនាក់ រួចនាំមកដីគោកវិញ។

...

លោកប្រធានបានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់​មិន​ចេះហែល​ទឹកទេ។ មូលហេតុដែលបណ្តាលឲ្យទូកលិចនេះ​គឺមកការពីផ្ទុកលើសចំណុះ ​ព្រោះ​យប់​នោះ ​ពួកគាត់​នេសាទ​ត្រី​បានច្រើន​ខុសពីសព្វមួយដង៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print