ភ្នំពេញ : ករណីជនស្រវឹង បើកឡានបុកម៉ូតូ លើស្ពានជ្រោយចង្វារ បុកមនុស្ស៣នាក់ ស្លា-ប់ទារកម្នាក់ .. ក្រុមមេធាវីស្ម័គ្រចិត្ត របស់សម្តេចតេជោ បានឡើងពាក្យបណ្តឹង ទៅតុលាការ និងបានចេញដីកា នាំខ្លួនជនបង្ករ រួចរាល់ហើយដែរ .. ទាស់តែ សមត្ថកិច្ច ពាក់ព័ន្ធ រកមិនទាន់ឃើញ ។ ប្រហែលអ្នកបើកឡាន បុកគេស្លាប់ហើយ ចេះបំបាំងកាយទៀត មើលទៅ !!
ក្តីសង្វេគ របស់ក្រុមគ្រួសារជនរងគ្រោះ ជាមួយនឹងភាពអយុត្តិធម៌ នៅតែដិតដាមជាប់ក្នុងអារម្មណ៍ ក្នុងនោះសូម្បីដែរ មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ ពិតជាបានចូលរួម ឈឺឆ្អាលក្នុងរឿងនេះ ប្រាថ្នាឱ្យតុលាការផ្ដល់ភាពយុតិ្តធម៌សម្រាប់ក្រុមគ្រួសារជនរងគ្រោះ ដើម្បីលុបបំបាត់នូវនិទណ្ឌភាព ក្នុងការអនុវត្តច្បាប់ ។
ដូចជាគេដឹងគ្រប់គ្នាស្លាប់ហើយ ! រឿងជនបង្កបើករថយន្តទាំងស្រវឹង បុកមនុស្សបីនាក់រងរបស់ធ្ងន់ ក្រោយមកកុមារអាយុ 60 ថ្ងៃ ក៏បានស្លាប់ បន្ទាប់ពីសង្គ្រោះបន្ទាន់ក្នុងរយៈពេលប្រមាណមួយសប្តាហ៍។ ប៉ុន្តែអ្វីដែល ក្នុងសង្គមមិនចូលចិត្ត ទទួលយកអត់បាន ត្រង់ថា , សមត្ថកិច្ចបានដោះលែងជនបង្កភ្លាមៗ បន្ទាប់ពីមានសំណងរដ្ឋប្បវេណីចំនួន 2,500 ដុល្លារ ទាំងជនរងគ្រោះកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។ ដំណោះស្រាយបែបនេះ បានបង្ហាញឲ្យឃើញពីគម្លាតរវាងអ្នកមាន និងជនក្រីក្រ ធ្វើឲ្យសង្គមមួយត្រូវបាត់បង់ភាពយុត្តិធម៌ ។ ដូច្នេះមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ អ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានតាមដានក្នុងរឿងនេះដោយយកចិត្តទុកដាក់បំផុត ថាតើជនបង្កអាចរួចផុតពីសំណាញ់ច្បាប់ ឬត្រូវបានសមត្ថកិច្ចនាំខ្លួន ដើម្បីទទួលទោស ទៅតាមកំហុសដែលខ្លួនបានប្រព្រឹត្ត ។ សង្ឃឹមថាសមត្ថកិច្ច នឹងប្រឹងដុតដៃ ដុតជើង ធ្វើកិច្ចការនេះដើម្បី ផ្ដល់ភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ ។
ពាក់ព័ន្ធនឹងករណីខាងលើ ត្រង់ថាសមត្ថកិច្ចបានទទួលដីកានាំខ្លួនជនបង្កហើយឬនៅ ? នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកវីរៈសេនីយ៍ឯក សាន សុខសីហា ខណៈទូរសព្ទរបស់គាត់ស្ថិតក្រៅតំបន់សេវា៕
ដោយ : សហការី