សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរគោរពជូន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៣ ខាងមុខនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ គោរពជូន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៣ ខាងមុខនេះ។ នេះបេីយោង​តាមសារ​លិខិត​ជូន​ពរ​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃពុធទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២។

ជាក់ស្ដែង​នៅក្នុង​សារ​លិខិត​ជូន​ពរ​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ បានបញ្ជាក់ថា​ នាឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នាថ្ងៃទី ០១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួង មហាផ្ទៃ ខ្ញុំសូមអនុញ្ញាតចូលរួមសម្តែងនូវអំណរសាទរប្រកបដោយសេចក្តីសោមនស្សយ៉ាងក្រៃលែងជូនចំពោះ សម្ដេច អគ្គមហាសេនាបតីតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

ខ្ញុំសូមយកឱកាសដ៏ថ្លៃថ្លានេះ សម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងប្រកប ដោយឆន្ទៈ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ក្នុងការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បន្តបង្កើតបានស្នាដៃ និងសម្រេចបាននូវសមិទ្ធផលគួរឱ្យស្ញប់ស្ញែងជាច្រើនក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត ជាពិសេសការបន្តដាក់ចេញ និងអនុវត្តយ៉ាងយកចិត្តទុកដាក់នូវគោលនយោបាយជាតិ និងយុទ្ធសាស្ត្រអាទិភាពនានា សំដៅគាំពារដល់សុខុមាលភាព និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ក្នុងស្មារតីកសាង សង្គមជាតិកម្ពុជាប្រកបដោយភាពសុខដុមរ៉មនា ។

ទន្ទឹមនេះ ក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្តី កិត្តិយស និងកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែត្រូវបានលើកតម្កើង និងគោរពសរសើរលើឆាកអន្តរជាតិ តាមរយៈតួនាទីដ៏ឧត្តុង្គឧត្តមជាប្រធានអាស៊ានឆ្នាំ២០២២ និងការអនុវត្តន៍នូវការទូតប្រកបដោយភាពអព្យាក្រឹត ដែល ជាសក្ខីភាពបង្ហាញទៅកាន់សកលលោកនូវសមត្ថភាព និងភាពម្ចាស់ការយ៉ាងមយ័ត ក្នុងនាមជារដ្ឋអធិបតេយ្យ និង ជាចលករមួយដ៏សកម្ម រួមចំណែកកសាងតំបន់ប្រកបដោយសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍ ។

...

ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូម ជួយប្រោះព្រំនូវសព្ទសាធុការពរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លា ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ដោយ៖ស​ហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print