ជំនាញវិជ្ជាជីវៈទេសចរណ៍៖ ជំនាញចុងភៅជាជំនាញទេសចរណ៍ដ៏ទាក់ទាញ និងមានតម្រូវការខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ វិស័យទេសចរណ៍ គឺជាវិស័យអតិពលកម្ម និងផ្អែកលើជំនាញ (Skills and Labour – Intensive Industry) មានន័យថា វិស័យនេះបានចូលរួមបង្កើតឱកាសការងារដែលមានជំនាញ និងមានកម្រិតគុណវុឌ្ឍិជាក់លាក់។ រហូតមកដល់បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាបានបង្កើតការងារផ្ទាល់ប្រមាណ ៦២ម៉ឺននាក់ លើមុខជំនាញប្រមាណ ៤០ជំនាញ ក្នុងនោះរួមមាន ជំនាញចុងភៅ (Cooking) ផងដែរ ដែលមាន ៧កម្រិតផ្សេងៗគ្នាគឺ អ្នករៀបចំសាច់ (Butcher) អ្នកធ្វើនំ (Baker) ជំនួយការធ្វើបង្អែម (Commis Pastry) មេចុងភៅចម្អិនអាហារតាមផ្នែក (Chef de Partie) មេចុងភៅគ្រប់គ្រងលើការចម្អិន (Commis Chef) មេចុងភៅ (Demi Chef) និងនាយចុងភៅ (Executive Chef) ហើយជំនាញទាំងនេះស្ថិតក្នុងជំនាញទាំង ៣២មុខជំនាញ ដែលអាចបម្លាស់ទីការងារក្នុងប្រទេសសមាជិកអាស៊ាន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន (ASEAN Mutual Recognition Arrangement on Tourism Professionals) ផងដែរ។

បច្ចុប្បន្នយុវជនសិក្សាជំនាញចុងភៅ និងជំនាញវិជ្ជាជីវៈទេសចរណ៍ផ្សេងៗទៀត ទទួលបានឱកាសការងារ ១០០% ប្រាក់បៀវត្សខ្ពស់ និងមានឱកាសអភិវឌ្ឍខ្លួនស្របតាមកម្រិតវិញ្ញាបនបត្រ/សញ្ញាបត្រច្បាស់លាល់។ ក្នុងស្មារតីនៃការជម្រុញការបណ្តុះបណ្តាល និងលើកកមពស់ជំនាញចុងភៅ កម្ពុជាបានចូលរួមប្រកួតជំនាញចុងភៅអាស៊ានចំនួនពីរលើក (លើកទី ១ នៅឆ្នាំ២០១២ ប្រទេសឥណ្ឌូនេស៊ី និងលើកទី២ នៅឆ្នាំ២០១៤ ប្រទេសវៀតណាម) ដែលជាលទ្ធផលកម្ពុជាទទួលបានមេដាយឆ្នើមចំនួន៣ (សិស្សសាលាបដិសណ្ឋាកិច្ច និងទេសចរណ៍ PSE រាជធានីភ្នំពេញចំនួន ២រូប និងសាលាសណ្ឋាគារ និងទេសចរណ៍ប៉ូលឌុយប្រ៊ូល ខេត្តសៀមរាប ១រូប) មានន័យថាកម្ពុជាមានអ្នកជំនាញចុងភៅ ដែលមានសមត្ថភាព និងជំនាញពិតប្រាកដស្របតាមស្តង់ដាអន្តរជាតិ៕

1 (1)

1 (2)

1 (3)

1 (4)

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print