ភ្នំពេញ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះឆែកឆេរ និងត្រួតពិនិត្យតែដោយសារស្រី្ត២នាក់មានឯកសារត្រឹមត្រូវ ទើបឃាត់ខ្លួនតែស្រ្តីជនជាតិហ្វីនលីពីនម្នាក់ដែលរស់នៅនិងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅផ្ទះលេខ១២៥BEo តាមបណ្ដោយផ្លូវលេខ៥០៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះដឹងនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះមកត្រួតពិនិត្យនិងឆែកឆេរមករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្សស្រីហ្វីនលីពីនម្នាក់។
បច្ចុប្បុនជនជាតិហ្វីនលីពីនម្នាក់នេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី៕
ដោយ៖ ស រស្មី