ឆេះផ្ទះឈើ២ខ្នងផ្អើលអ្នកភូមិទាំងក្បាលល្ងាចនៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង :មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះនាំគ្នាជួយដងទឹកជះពន្លត់និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយករថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់ប៉ុន្តែដោយស្ថានការណ៍ភ្លើងឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបានឡើយសមត្ថកិច្ចអះអាងថាបណ្ដាលមកពីឆ្លងប្រព័ន្ធអគ្គីសនី។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង
៥០នាទីល្ងាចថ្ងៃទី ២៨ ខែធ្នូឆ្នាំ២០២២  ស្ថិតនៅភូមិសាមគ្គី សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាម្ចាស់ផ្ទះរងគ្រោះផ្ទះឈ្មោះ កែវ យ៉ាំភេទស្រី អាយុ៦២ មុខរបរ កសិករ មានសជិកគ្រូសារ សរុបចំនួន ៥នាក់ ស្រី៤រស់ក្នុងភូមិសង្កាត់កើយហេតុខាងលើ។

ចំពោះផ្ទះឈើ២ខ្នង ប្រក់ក្បឿង រៀបឥដ្ឋខាងក្រោម ទំហំ ៦ម៉ែត្រគុណនិង៧ម៉ែត្រ ដោយសម្ភារៈខូចខាតរួមមាន៖ទូរទស្សន៍ ១គ្រឿង និងកង្ហារ ៣គ្រឿង
កងដែកូន ១កង (១ជីកន្លះ)ឯកសារ ប្លងដី សំបុត្រកំណើត និងឯកសារផ្សេងៗបាស ១គ្រឿង និង សំភារៈផ្សេងៗមួយចំនួនទៀត។

សមត្ថកិច្ចបញ្ជាក់ថាករណីនេះមិនបណ្ថាលអោយមនុស្សរងគ្រោះថ្នាក់ដោយប្រើរថយន្តពន្លត់អគ្គីភ័យចំនួន២គ្រឿងរបស់នគរបាលក្រុងស្វាយរៀងនិងនគរបាលស្រុកស្វាយទាបដោយមូលហេតុដោយសារតែឆ្លងប្រព័ន្ធអគ្គិសនី៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print