សណ្តាន់ (False mangosteen) ស្លឹក និងផ្លែ​ គេយកទៅស្ងោរត្រាំព្យាបាលកើតពិស និងរោគលឿង

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២២​បានឱ្យដឹងថា​ តាមការដកស្រង់ចេញពី​សៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ សណ្តាន់ (False mangosteen) ដើមមានកម្ពស់១០-១៥ស.ម សម្បកក្រៅពណ៌ខ្មៅ ខាងក្នុងជ័រពណ៌លឿង។ មែករាងជ្រុងនៅពេលខ្ចី រាងមូលពេលចាស់។ ស្លឹកឈម រាងពងក្រពើក្រាស់ មានប្រវែង ៨-១៥​ស.ម ទទឹក៣.៥ស.ម។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ផ្កាទ្វេភេទ ឬមានភេទតែមួយ (ផ្កាញី ឬផ្កាឈ្មោល) លើដើមខុសគ្នា ចេញនៅតាមប្រគាបស្លឹក ឬនៅចុងមែក ផ្ការាយឬកញ្ចុំមាន១-៥។ ត្របកផ្កា៤ ស្រទាប់ផ្កា៤-៥ ក្រាស់រឹងពណ៌ទឹកក្រូចលាយស្វាយ ឬស និងក្រហមនៅផ្ទៃក្នុង។ ផ្លែរាងមូលទ្រវែងដូចស៊ុត។ ស្លឹកមានរសជាតិជូរ ចត់ បន្តរពូជដោយគ្រាប់ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់លើដីទំនាប។

...

គួរជម្រាបថា​ ចំពោះ​ការប្រើប្រាស់បានជា គ្រឿងទេស និងឱសថ៖
_គ្រឿងទេស ស្លឹកបុកសម្រាប់សម្លរគ្រឿង។ ផ្លែស្រស់ប្រើជាម្ជូរ សម្រាប់ប្រហុកឆៅចិញ្រ្ចាំ។
_ ឱសថ ស្លឹក និងផ្លែ ស្ងោរត្រាំព្យាបាលកើតពិស និងរោគលឿង៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print