គួរយល់ដឹងខ្លះៗអំពី (ព្រះវិស្ណុឬព្រះនារាយណ៍)

ចែករំលែក៖

ភ្នំពេញ : បើយោងតាមមន្ត្រីជំនាញ គ្រូបង្រៀន លោកតាអាចារ្យ ហើយក៏ធ្លាប់លើឡើងដោយប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង កាលរៀបចំពិធីអភិសេក ព្រះវិស្ណុឬព្រះនារាយណ៍ នៅក្រុងបាត់ដំបង កន្លងទៅនៅរង្វង់មូលផ្លូវទៅខេត្តបន្ទាយមានជ័យ ជាទីគោរពសក្ការ:បូជា តាមសាសនា ក៏ធ្លាប់ប្រាប់អ្នកសារព័ត៌មានថាព្រះវិស្ណុឬព្រះនារាយណ៍ (LordVishnu) (LordNarayana) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុងព្រហ្មមញ្ញសាសនាឬហិណ្ឌូសាសនា។ ព្រះវិស្ណុជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្មតាមរយៈ ទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូកដែលក្ដោបយកដួងកែវជីវិតដើម្បីផ្ដល់កំណើតដល់ព្រះព្រហ្ម។

ព្រះវិស្ណុជាព្រះដ៏វិសេស មានសម្បុររាង្គកាយពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះជាសត្វគ្រុឌឬហោះហើរដោយមានផ្កាឈូកទ្របាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ៨មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង៨ ដូចជា៖កងចក្រ.ខ្យងស័ង្ខ.ព្រះខ័ន.ផ្កាឈូក.ដំបង.ដងធ្នូ.គម្ពីរវេទនិងឈើច្រត់។ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោកទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោកតាមរយៈទេវៈកថានៃការបែងភាគទាំង១០របស់ព្រះអង្គដែលចែកចេញជា៣ទម្រង់គឺទម្រង់ជាអាវតារមនុស្សសត្វនិងពាក់កណ្ដាល់មនុស្សពាក់កណ្ដាលសត្វ។

ព្រះវិស្ណុមានអវតារបែងភាគទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វនិងប្រាំអវតារទៀតជាមនុស្សដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈជាភាសាសំស្ក្រឹតប្រែថាដប់) រួមមាន៖

,មច្ឆា៖ ជាត្រីដែលបានជួយជីវិតស្ដេចមនុស្សឲ្យរួចពីទឹកជំនន់(ត្រីស្ពិន)

,កូម៌ៈ(កូ..ម័កជាអណ្ដើកដែលបានធ្វើជាកំណល់ទ្រភ្នំមន្ទរៈពេលកូរសមុទ្រទឹកដោះ។

,វរាហៈ÷ជាជ្រូកព្រៃដែលបានជួយលោកឲ្យផុតពីការជិះជាន់សង្កត់សង្កិនរបស់ហិរណយក្ស។

,នរសិង្ហជាមនុស្សក្បាលតោដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ។

,វាមនៈ÷មនុស្សតឿដែលបានរំដោះលោកដោយសុំដីបីជំហានពីយក្សពាលី។

,បរសុរាម÷ជាព្រះរាមកាន់ពូថៅដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច។

,ព្រះរាម÷ជាតួអង្គក្នុងរឿងរាមាយណៈដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍។

,ក្រឹស្ណៈ÷ជាមនុស្សសម្បុរខ្មៅដែលបានសម្រេចស្នាដៃជាច្រើន។

,ពុទ្ធៈ÷គឺព្រះពុទ្ធដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុដើម្បីអូសទាញពុទ្ធបរិស័ទឱ្យស្គាល់បុណ្យបាបអាក្រក់និងល្អចាកផុតបាបកម្ម។

១០,កល្គិន÷ជាមនុស្សក្បាលសេះដែលនឹងមកដល់ក្នុងអនាគតដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។

ប្រវត្តិព្រះវិស្ណុព្រះនរាយណ៍តំណាលមាននាគក្បាលប្រាំពីរមួយឈ្មោះថាអនន្តៈបានខ្ជាក់នៅស៊ុត(Egg) របស់ខ្លួនស៊ុតនោះក៏បានញាស់ចេញជារូបរាង្គព្រះវិស្ណុព្រះនរាយណ៍ខណះដែលឃើញក្នុងទម្រង់បែបនេះត្រូវបានគេហៅថាហរិណ្យគហ៌មានន័យថា កំណើតដ៏អឆ្ឆៈរិយៈបើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុ ជាអទិទេពកំពូលបង្អស់ក្នុងការបង្កើតអទិទេពពីរអង្គទៀតនោះ គឺព្រះព្រហ្មនិងព្រះឥសូរ។នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមកទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជអនន្តៈនៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់រាប់រយពាន់ឆ្នាំទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយក្នុងទម្រង់ពេញវ័យ និងភ្ញាក់ដឹងព្រះកាយក្រោយផ្តល់កំណើតឱ្យព្រព្រហ្មត្រូវបានឱ្យឈ្មោះថាព្រះវិស្ណុដែលមានន័យថាព្រះដ៏វិសេស វិសាល

សូមបញ្ជាក់ថា, នេះជាការដកស្រង់ ត្រឹម១ជ្រុងពី មន្ត្រីធម្មការ និងសាសនា ក៏ដូចជាអាចារ្យខ្លះ ខាងមន្ទីរទេសចរណ៍ខ្លះ អ្វីដែលច្បាស់ជាងនេះ អាចនឹងមានសៀវភៅ នៅតាមបណ្តាល័យធំៗ ជាពិសេសអ្នកជំនាញខាងអគ្គមគ្គុទេសក៍ទេសចរណ៍ ដែលបានឆ្លងកាត់ការសិក្សា អាចយល់ដឹងច្បាស់ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តសង្ឍឹមថា, នឹងជួយផ្តល់ពីប្រវត្តិ  (ព្រះវិស្ណុឬព្រះនារាយណ៍)  ដើម្បីធ្វើការផ្សព្វផ្សាយ មានលក្ខណៈទូលំទូលាយ ច្បាស់លាស់ជាងនេះ , សូមអរគុណ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print