ខេត្តក្រចេះ៖ ទីតាំងអង្កការ «ការពារបរិស្ថាននិងអភិវឌ្ឍន៍» ដែលក្រោងនិងបោះទីតាំងលើកស្លាកយីហោនៅចំនុចក្បែរក្បាលស្ពានពាមទេ ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ជាលក្ខណៈកុងត្រូវជជុះត្រូវបានអាជ្ញាធរចុះរារាំង និងហៅមកណែនាំធ្វើកិច្ចសន្យាមិនឲ្យក្រុមអង្គការទាំងនេះប្រពឹត្តសកម្មភាពអ្វីដែលខុសពីការណែនាំក៏ដូចជាផ្ទុយពីច្បាប់និងវិជ្ជាជីវៈ។
ជុំវិញការរារាំងការបើកស្នាក់ការរបស់អង្គការស្ថិតក្នុងរូបភាពជាកុងត្រូលជជុះមជ្ឈដ្ឋានសាធារណៈក៏បានសម្តែងការសាទរចំពោះចំណាត់ការរបស់អាជ្ញាធរ ។
នគរបាលខេត្តក្រចេះបានឲ្យថា ក្រោយពីចុះឃាត់ខ្លួនបុគ្គលិកអង្កការ «ការពារបរិស្ថាននិងអភិវឌ្ឍន៍» ទាំង៨នាក់ ដែលពួកគេអះអាងថា ខ្លួនមានភារកិច្ចទប់ស្កាត់បទល្មើសព្រៃឈើ ពីសំណាក់កម្លាំងនគរបាលខេត្តក្រចេះ ជាច្រើននាក់ក្រោមការសម្រប សម្រួលពីស្ថាប័នអយ្យការនៅព្រឹកថ្ងៃទី៣ ខែមិថុនា នគរបាលបានសម្រេចនាំខ្លួនក្រុមមន្រ្តី របស់អង្គការទាំងនោះ តែក៏ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញក្រោយការសាកសួរ និងណែនាំរួចមក ។
លោកវរៈសេនីយ៍ឯក កង សុវណ្ណី អនុការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តបានឱ្យដឹងថា ក្នុងការសាកសួរសមត្ថកិច្ចបានដកហូតនូវស្លាកសញ្ញាដែលពួកគេប្រើប្រាស់ជាប័ណ្ណសំគាល់រថយន្ត ព្រោះពិនិត្យឃើញថាការប្រើប្រាស់មិនមានភាពប្រក្រតីនិង ក៏បានឲ្យពួកគេធ្វើកិច្ចសន្យាហាមមិនឲ្យបង្កសកម្មភាពណាមួយខុសពីការណែនាំក៏ដូចជាផ្ទុយពីច្បាប់និងវិជ្ជាជីវៈ។ លោកបន្តថា សមត្ថកិច្ចនិងមានវិធានការប្រសិនបើពួកគេមិនគោរពតាមកិច្វសន្យា។
យ៉ាងណាក៏ដោយ បើតាមការលើកឡើងពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ខេត្តបានឲ្យថា នៅក្នុងអំឡុងខែឧសភា គឺមានមន្ត្រីអង្កការឈ្មោះ ស៊ឹង គឹមស៊ារ ជាមន្ត្រីអង្គការឃ្លាំមើលសកម្មភាពបទល្មើសព្រៃឈើ សត្វព្រៃ និងបរិស្ថាន ត្រូវបានតុលាការខេត្តបានចេញដីការកោះហៅឲ្យចូលបំភ្លឺនៅជុំវិញការដាក់កុងត្រូលជជុះ និងបានបើករថយន្តប្រដេញឡានឈើបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ។ ហើយពេលនេះស្រាប់តែលិចចេញនូវក្រុមអង្គការមួយក្រុមទៀតមានសម្លៀកបំពាក់ស្រដៀងនិងមន្រ្តីរាជការបម្រុងមកបោះទីតាំងបើកស្នាក់ការ ជាលក្ខណៈកុងត្រូលជជុះតែត្រូវបានអាជ្ញាធរចុះរារាំង ៕
ដោយ៖ កោះទ្រុង