ករណីអគ្គិភ័យឆាបឆេះកាស៊ីណូនៅក្រុងប៉ោយប៉ែត សម្ដេចតេជោថា៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់» !

ចែករំលែក៖

ខេត្តកំពត៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចូលរួមមរណទុក្ខចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។

ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព័ត៌មានបឋមគឺបានរកឃើញសាកសពចំនួន ១២នាក់ ខណៈមានការប៉ាន់ស្មានថាមាន ១៦នាក់ និងរបួសជាង ៦០នាក់។

សម្ដេចតេជោបានលើកឡើងថាកាលពីល្ងាចម្សិលមិញសមត្ថកិច្ចបានផ្អាកការរុករកសពជាបណ្ដោះអាសន្នសិនដោយសារបារម្ភការបាក់ស្រុតអាគារ តែព្រឹកនេះអាជ្ញាធរបានបន្តឡើងវិញហើយបន្ទាប់ពីពន្លត់ភ្លើងរលត់ទាំងស្រុងកាលពីយប់មិញ។

សម្ដេចតេជោថា៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់»។

សម្ដេចតេជោបន្ថែមថាចាប់ពីពេលនេះទៅត្រូវគិតគូរពីប្រព័ន្ធអគីភ័យក្នុងអាគារធំៗ ខណៈសម្ដេចបានបញ្ជាឱ្យរៀបចំសណ្ឋាប់ធ្នាប់នៅទីតាំងឆេះឱ្យបានឆាប់ដើម្បីបើកច្រកទ្វារអន្តរជាតិជាមួយថៃឡើងវិញ។
សូមបញ្ជាក់ថា, នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការរុករកជនរងគ្រោះ ទាំងសមត្ថកិច្ចអាជ្ញាធរ កម្ពុជានិងថៃ បន្តសកម្មភាពរុករកឃើញជាបណ្ដើរៗទៀត ដែលការងារនេះ សមត្ថកិច្ចនិងអាជ្ញាធរប្រឹងប្រែងបំផុត៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print