សម្ដេចតេជោ ហ៊ុនសែន ថាបណ្ឌិត សុខ ទូច គួរតែខិតខំ គ្រប់គ្រងមន្ត្រីរបស់ខ្លួនជាជាងចង់កែទម្រង់ រដ្ឋាភិបាលឱ្យដើរថយក្រោយ

ចែករំលែក៖

ខេត្តកំពត៖ សូមជម្រាបជូនថា, ករណីចង់ស្នើរាជរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញដោយបណ្ឌិត សុខ ទូច ពេលនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបថា «ធ្វើមិនបាន» និងប្រាប់ទៅបណ្ឌិត សុខ ទូច វិញថាគួរតែខិតខំគ្រប់គ្រងមន្ត្រីខ្លួនឯងវិញប្រសើរជាងចង់កែទម្រង់ឱ្យរាជរដ្ឋាភិបាលដើរថយក្រោយ។

ពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សុំបញ្ជាក់ទៅកាន់មន្ត្រីរាជការថាកុំយល់ថាខ្ញុំធ្វើតាម សុខ ទូច»។

សម្ដេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា ការបើកលុយសុទ្ធបង្កមានបញ្ហាជាច្រើន និងហួសសម័យហើយ ដោយប្រាប់ទៅបណ្ឌិត សុខ ទូច ថាត្រូវពង្រឹងការគ្រប់គ្រងនៅរាជបណ្ឌិតសភាវិញជាជាងមកចង់ឱ្យរដ្ឋាភិបាលដើរត្រលប់ថយក្រោយវិញ។

សម្ដេចតេជោបន្ថែមថា៖ «អាបើកលុយផ្ទាល់នេះបង្កើតនូវបញ្ហាច្រើនណាស់។ គ្រាន់តែយើងបើកលុយតាមធនាគារយើងបានបណ្ដេញមន្ត្រីខ្មោចជាង ៣ម៉ឺននាក់» សម្ដេចសង្ឃឹមថាលោក សុខ ទូច ពិចារណាបញ្ហានេះឡើងវិញ។
សូមបញ្ជាក់ថា, លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ចង់ស្នើរាជរដ្ឋាភិបាលបើកលុយសុទ្ធ ប៉ុន្តែ ឆ្លើយតបថា «ធ្វើមិនបាន»។ ដោយឡែក លោកបណ្ឌិត សុខ ទូច បានបង្ហោះ facebook លើផេកផ្លូវការយ៉ាងខ្លីថា, ( តើ លៀស ខ្យង និងខ្ចៅ នៅបឹងទន្លេសាប អាចដូចគុម្ពឫស្សុីនៅបន្ទាយលង្វែកដែរទេ?) ។ ក្នុងនោះភ្ជាប់ជាមួយរូបថត ៤សន្លឹក ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print