ខេត្តបាត់ដំបង៖ យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី៣០ ខែធ្នូ ឆ្នាំ០២២នេះ បានឱ្យដឹងថា មានករណីអំពើលួច (លួចយកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពចូលលួចយកទ្រព្យសម្បត្តិ៍របស់ជនរងគ្រោះឈ្មោះ ភុត ភី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅក្រុម០៥ ភូមិ កំពង់ម្តោកឃុំអូរដំបង២ ស្រុក សង្កែ ខេត្តបាត់ដំបង។
ករណីឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វេីឡើងកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែកសម្ភារះបាត់បង់រួមមាន៖
-ខ្សែរភ្លេីងចំនួន០២ដុំ(ខ្សែរភ្លេីងប្រវែង៧០ម៉ែត្រ ០១ដុំ និងខ្សែរភ្លេីងប្រវែង៣០ម៉ែត្រ០១ដុំ)
-ម៉ូទ័រកាត់ការ៉ូចំនួន០១
-ចង្ក្រានហ្គាសតូចចំនួន០១
-អង្រឹងក្រណាត់ចំនួន០១។
នៅក្រោយកេីតហេតុជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា យោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងធ្វេីការស្រាវជ្រាវស៊េីបអង្កេតរហូតឃាត់ខ្លួនជនសង្ស័យឈ្មោះរឿត បូរី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានដកហូតវត្ថុតាងបានចង្ក្រានហ្គាសចំនួន០១ អង្រឹងក្រណាត់ចំនួន០១ ខ្សែរលួសស្ពាន់ចំនួន០១,១គីឡូ ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិចថ្លាចំនួន០១ថង់ សង្ស័យមានសារធាតុញៀន។
ក្រោយពេលធ្វេីកំណត់ហេតុស្តាប់ចម្លេីយរួច ជនសង្ស័យឈ្មោះ រឿត បូរី បានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចយកសម្ភារៈខាងលេី ពិតប្រាកដមែន។
ករណីនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញអនុត្តតាមនីតិវិធី ច្បាប់៕ ដោយ៖អរុណរះ