ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ខែធ្នូ២០២២នេះ ហើយក៏ជាថ្ងៃទីពីរក្រោយអគ្គីភ័យ ឆេះអគារកាស៊ីណូចំនួនបីនៃកាស៊ីណូចំនួនពីរ កម្លាំងចម្រុះ កម្ពុជាថៃបានរុករកសង្គ្រោះនិងរកឃើញសពជនរងគ្រោះចំនួន២៥នាក់ ហើយក៏បានយកទៅរក្សាទុកនៅវត្តស្រះត្រាចដើម្បីធ្វើកោសល្យវិច័យថាជាជនជាតិអ្វី ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
យោងតាមការផ្តល់ព័ត៌មានទៅតម្រួតថៃ ពីសំណាក់នាយឧត្តមសេនីយ៍មួង សុធា អគ្គស្នងការរងនគរបាលជាតិបានប្រាប់ពីចំនួនដែលសមត្ថកិច្ចទាំងពីររុករកសពគឺគិតមកដល់ថ្ងៃទី៣០ខែឆ្នូ ២០២២នេះបាន រកឃើញសពចំនួន២៥សាកសពហើយ ស្លាប់នៅមន្ទីពេទ្យថៃ១នាក់ក្នុងនោះក្រោយធ្វើកោសល្យវិច័យរួចកាលពីយប់មិញគឺមានសាកសពជនជាតិថៃចំនួន១០ត្រូវបានអនុញ្ញាតិនិងបានយកចេញទៅថៃ។ទន្ទឹមនោះ នៅមានបីសាកសពជាជនជាតិថៃទៀតមិនទាន់បានប្រគល់បញ្ជូននៅទ្បើយ។
៊តាមរបាយការណ៍បន្ត ក្រៅពីសាកសពថៃទាំង១៣ក៏នៅមានសាកសពជនជាតិឥណ្ឌូណេស៊ី ១ និងសាកសពជនជាតិចិន១ទៀត។ ចំណែកសាកសពដែលទើបរកឃើញថ្មីៗមិនទាន់កំណត់បានឡើយ។ ដោយទ្បែកអ្នករងគ្រោះរបួសមានប្រមាណជា៨០នាក់។ ក្រៅពីការផ្តល់ព័ត៌មានខាខាងលើ លោកអគ្គស្នងការរងបានស្នើដល់ភាគីថៃធ្វើយ៉ាងណាសហការគ្នាកំណត់ចំនួនអោយបានជាក់លាក់រវាងភាគីទាំងពីរ។
សូមបញ្ជក់ផងដែលថាមកដល់ម៉ោង២និង៤០នាទីរសៀលថ្ងៃទី៣០នេះក្រុមការងារកម្ពុជាថៃបានចាប់ផ្តើមធ្វើការរុះរើសំណង់ស្ពានកាស៊ីណូដែលសង់កាត់ផ្លូវទាំងពីរបន្ទាប់ពីត្រូវឆេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចូលរួមមរណទុក្ខចំពោះអ្នកដែលបានស្លាប់បាត់បង់ជីវិតក្នុងអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបានសម្លាប់មនុស្សជាង១០នាក់ និងរបួសរាប់សិបនាក់។
ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព័ត៌មានបឋមគឺបានរកឃើញសាកសពចំនួន ១២នាក់ ខណៈមានការប៉ាន់ស្មានថាមាន ១៦នាក់ និងរបួសជាង ៦០នាក់។
សម្ដេចតេជោបានលើកឡើងថាកាលពីល្ងាចម្សិលមិញសមត្ថកិច្ចបានផ្អាកការរុករកសពជាបណ្ដោះអាសន្នសិនដោយសារបារម្ភការបាក់ស្រុតអាគារ តែព្រឹកនេះអាជ្ញាធរបានបន្តឡើងវិញហើយបន្ទាប់ពីពន្លត់ភ្លើងរលត់ទាំងស្រុងកាលពីយប់មិញ។
សម្ដេចតេជោថា៖ «នេះជាសោកនាដកម្មមួយនៅចុងឆ្នាំដែលជារឿងអាក្រក់»។
សម្ដេចតេជោបន្ថែមថាចាប់ពីពេលនេះទៅត្រូវគិតគូរពីប្រព័ន្ធអគីភ័យក្នុងអាគារធំៗ ខណៈសម្ដេចបានបញ្ជាឱ្យរៀបចំសណ្ឋាប់ធ្នាប់នៅទីតាំងឆេះឱ្យបានឆាប់ដើម្បីបើកច្រកទ្វារអន្តរជាតិជាមួយថៃឡើងវិញ។
សូមបញ្ជាក់ថា, នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការរុករកជនរងគ្រោះ ទាំងសមត្ថកិច្ចអាជ្ញាធរ កម្ពុជានិងថៃ បន្តសកម្មភាពរុករកឃើញជាបណ្ដើរៗទៀត ដែលការងារនេះ សមត្ថកិច្ចនិងអាជ្ញាធរប្រឹងប្រែងបំផុត៕
ដោយ : វណ្ណា