ក្រុមជម្រើសជាតិកម្ពុជាប្រកួតស្មើជាមួយចិនតៃប៉ិ ២-២ វគ្គជម្រុះបឋម AFC Asian Cup 2019

ចែករំលែក៖

ទីក្រុងតៃប៊ិ ៖ ទីបំផុតក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា​ បានធ្វើឲ្យអ្នកគាំទ្រ ក្នុងប្រទេស មានជំនឿចិត្ត ទៅលើពួកគេបន្ថែមទៀត ក្រោយពីប្រកួតស្មើ ជាមួយ ម្ចាស់ផ្ទះ ចិនតៃបិុក្នុងលទ្ធផល២-២ នៅ​​​ក្រៅ​ដីក្នុងពហុកីឡដ្ឋានកៅហ្ស៊ុងនៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦។

ចំពោះ​លទ្ធផលប្រកួតខាងលើបង្ហាញឲ្យឃើញថា  ក្រុមជម្រើសជាតិកម្ពុជា រកបានគ្រាប់បាល់​ចំណេញចំនួន​២​គ្រាប់ដើម្បីជាស្ពានសម្រាប់ឡើងទៅប្រកួតវគ្គបន្ត ប្រសិនបើការប្រកួត ក្នុងដីរបស់ក្រុមកម្ពុជា អាចរកបានលទ្ធផលស្មើដដែល ដូចជា​ស្មើ ១-១ ឬ ស្មើ ០-០ គឺ​កម្ពុជា​ជា​អ្នក​ឡើង​ទៅ​វគ្គ​បន្តពុំខានឡើយ ។

គ្រាប់​បាល់ទាំង៤គ្រាប់​ក្នុងនោះកម្ពុជា២ គ្រាប់និងក្រុមចិនតៃប៊ិ ២គ្រាប់ខាងលើនេះ គឺធ្វើបានសម្រេចដូចគ្នា​នៅ​ក្នុងតង់​ទី១ទាំង​អស់ ។ បើទោះបីក្រុមកម្ពុជា រកគ្រាប់បាល់តាមពីក្រោយ លទ្ធផលនេះសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនខ្លាំងរបស់​ ខណៈដែលក្រុមកម្ពុជាធ្លាប់លេងឈ្នះក្នុងលទ្ធផល២-0កាលពីឆ្នាំ២០១៤កន្លងទៅ ។

ការប្រកួត រវាងក្រុម ជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិតៃប៊ិបានធ្វើឲ្យក្តៅម៉ាស៊ីនតាំងពី៦នាទីដំបូងនៃតង់ទី១ ដោយការទាត់បាល់ហ្វ្រីឃីតរបស់ក្រុមចិនតៃប៊ិបន្តក់ចូលសំណាញ់ទី កម្ពុជា ធ្វើឲ្យ សួ​យ៉ាទីគាំងហើយនៅនាទីទី៨ កែវ សុខផេង ធ្វើបានសម្រេច១គ្រាប់វិញដោយការបោះបាល់ពីកីឡាករ ចាន់ វឌ្ឍនាការ មកឲ្យកែង សុខផេង តាម​ស្មើ​ ១-១ ។ ជាថ្មីម្តងទៀត ក្រុមចិនតៃប៊ិបានបន្ត​នាំ​មុខក្រុមកម្ពុជា នៅ​ចន្លោះនា​ទី​ទី២៣ប៉ុន្តែក្រោយមកកីឡាករឈិន ឈឿន ធ្វើបានសម្រេច១គ្រាប់តាមស្មើវិញនៅនា​ទី​ទី៣២ ដោយសហការគ្នាបានល្អ ជាមួយកីឡាករចាន់ វឌ្ឍនាការ និងកែវ សុខផេង។ អ្វីដែលគូឲ្យសោគស្តាយសម្រាប់ក្រុមកម្ពុជានោះគឺ នៅក្នុងតង់ទី២ មានឱកាសរកគ្រាប់បាល់បន្ថែមនាំមុខក្រុមម្ចាស់ផ្ទះចិនតៃប៊ិ ៣-២ទៅហើយ ប៉ុន្តែជាអកុសល កីឡាករ ចាន់ វឌ្ឍនាកា ទាត់បាល់ពិន័យ១១ម៉ែត្រមិនបានសម្រេច ហើយត្រូវចំណាយកីឡាករ ធារី ចន្ថាប៊ីន ​​ទទួលពិន័យ​កាត​ក្រហម​(កាត​លឿង​ពីរ​ដង) ​នៅ​នា​ទី​ទី ៥៥ទៀត ។ សម្រាប់ការប្រកួតក្នុងតង់ទី២នេះ កីឡាករទាំងសងខាងសុទ្ធតែមានរបួសរៀងៗខ្លួន ។ ចំណែកឯកីឡាករម្ចាស់ផ្ទះ ចិនតៃប៊ិឈ្មោះ Chen Hao-wei ក៏ត្រូវរងពិន័យកាតក្រហម ពីលោកអាជ្ញាកណ្តាលជនជាតិឥណ្ឌា ​នៅ​នា​ទី​ទី ៧៥ ដែល​ធ្វើ​​ឲ្យ​ក្រុមទាំង២មានកម្លាំង​ស្មើ​គ្នា។

គួររំលឹកថា ការ​ប្រកួត​ជើង​ទី២ នឹង​ធ្វើ​​ឡើង​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិកវេលា​ម៉ោង ៦ កន្លះ​ល្ងាច​ថ្ងៃ​ទី ៧ ខែមិថុនា ឆ្នាំ២០១៦។ ​​​សំបុត្រ​មានដាក់លក់ចាប់ពីថ្ងៃទី៤ ខែមិថុនា តទៅ នៅបញ្ជរលក់សំបុត្រ ក្នុងតម្លៃ១ម៉ឺនរៀល និង៥ពាន់រៀល ៕

13335997_1603027196676595_5499000808529434731_n

13332853_1603027183343263_3198416416497092029_n

13327532_510622432456185_2188561665263679674_n

13330974_1069946196431372_5745189556446614583_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print