អ្នកចាំទី ស្កុតឡែន Gordon រងរបួសបាក់ជើងខកខានបង្ហាញខ្លួន ក្នុង រដូវ កាលនេះ

ចែករំលែក៖

ក្លិប Heart of Midlothian បានប្រកាសថា អ្នកចាំទី Craig Gordon សញ្ជាតិស្កុតឡែន នឹងខកខានការប្រកួតដែលនៅសល់នៃរដូវកាលនេះ បន្ទាប់ពីទទួលរងការរបួសជើងទាំង២របស់គាត់។

កីឡាករ វ័យ៣៩ឆ្នាំរូបនេះ បាន រង របួស បន្ទាប់ ពី ប៉ះ ទង្គិច ជាមួយ កីឡាករ ម្នាក់ ទៀត អំឡុង ពេល ប្រកួត ស្មើ ជាមួយក្រុមDundee United នៅ ថ្ងៃ បុណ្យ ណូអែល។ គាត់ ត្រូវ បានគេសែងចេញពីទីលាន ហើយ បាន ទទួល ការ វះកាត់។

របួសនេះមានន័យថា អ្នកចាំទី Gordon នឹងខកខានការប្រកួតបើកឆាក Euro 2024 របស់ស្កុតឡេនជាមួយក្រុមសាយប្រ៊ូស និងអេស្ប៉ាញក្នុងខែមីនា ឆ្នាំ២០២៣ខាងមុខ (រូបភាព CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print