យន្តហោះចម្បាំងរបស់ចិន ហោះនៅជិតយន្តហោះ Recon របស់អាមេរិក

ចែករំលែក៖

អន្តរជាតិ​៖​ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក​ បានអះអាងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា យន្តហោះចម្បាំងរបស់កងទ័ពរំដោះប្រជាជនចិន​ បានហោះកៀកនឹងយន្តហោះឈ្លបយកការណ៍របស់សហរដ្ឋអាមេរិកនៅលើសមុទ្រចិនខាងត្បូងកាលពីសប្តាហ៍មុន ដែលអ្នកបើកបរយន្តហោះអាមេរិកត្រូវចាត់វិធានការគេចវេះ។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ RT​ នៅព្រឹក​ថ្ងៃសៅរ៍​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០២២។

បើយោងតាមមន្ត្រីអាមេរិក​បាននិយាយថា​ វីដេអូដែលបានចេញផ្សាយបង្ហាញថា យន្តហោះ PLA ហោះយឺតៗឆ្ពោះទៅកាន់យន្តហោះអាមេរិកជិតប្រាំមួយម៉ែត្រ កៀកគ្នាបំផុត ដែល​អាមេរិកចាត់ទុកថាជា​ទង្វើ​​ដ៏គ្រោះថ្នាក់បង្កឡើងដោយយន្តហោះយោធាចិន។

យោធាអាមេរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧប្បត្តិហេតុដែលជាប់ពាក់ព័ន្ធ​នឹងយន្តហោះកងទ័ព​ជើង​ទឹក​ចិន J-11 និងយន្តហោះកងទ័ពអាកាសអាមេរិក RC-135 បានកើតឡើង​នៅថ្ងៃទី ២១ ខែធ្នូកន្លងទៅ។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ ទីក្រុង​ប៉េកាំង​មិន​ទាន់​បាន​ឆ្លើយ​តប​ចំពោះ​ឧប្បត្តិហេតុ​នេះ​នៅ​ឡើយ​ទេ៕

រូបភាព​៖​ RT

...

IMG_0463

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print