ភ្នំពេញៈ លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅព្រឹកថ្ងៃទី៣១ ខែធ្នូនេះថា យុទ្ធនាការធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋនៅតាមបណ្តាភូមិ និងតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ រយៈពេល១ខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបានធ្វើជូនប្រជាពលរដ្ឋចំនួន ២២៧៥៦នាក់។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញបន្ថែម ក្នុងការផ្សព្វផ្សាយ ដើម្បីពន្លឿនក្នុងការធ្វើអត្តសញ្ញាណ បណ្ណសញ្ជាតិខ្មែរ ប្រភេទថ្មី ជូនដល់ប្រជាពលរដ្ឋ ទាំង ២ ភេទ ដែលគ្រប់អាយុ ១៥ឆ្នាំ និងសម្រាប់ប្រពលរដ្ឋ ដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព និងសល់សុពលភាព ត្រឹម៩០ ថ្ងៃកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដាស់តឿននិងពន្លឿនបន្ថែមក្នុងយុទ្ធនាការ នៃការចុះធ្វើអត្តសញ្ញាណបណ្ណជូនប្រជា ពលរដ្ឋនៅតាមខ្នងផ្ទះក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចំណេញទាំងពេលវេលា ដើម្បីយកទៅប្រកបរបររកស៊ីផ្សេងៗ គឺមិនចាំបាច់ពិបាកមករង់ចាំទៀតទេ៕ ដោយ៖ សូរិយា