ឆេះផ្ទះអាជីវកម្មលក់គ្រឿងសង្ហារឹមចំនួន២ខ្នងទាំងស្រុងនៅក្បែរភ្លើងស្តុបចំការមន

ចែករំលែក៖

​    ភ្នំពេញ​ ៖ អគ្គិភ័យបានឆាបឆេះផ្ទះអាជីវករលក់គ្រឿងសង្ហារឹមចំនួនពីរខ្នងខ្ទេចអស់ទាំងស្រុង​ ដោយបង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមូលដ្ឋាន​ និងមន្ត្រីជំនាញបង្ការពន្លត់អគ្គិភ័យជាច្រេីនចុះមកធ្វើអន្តរាគមន៍​បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង១១​និង៤០នាទី​ ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ​២០២២​ ស្ថិតនៅក្បែរភ្លើងស្តុបចំការមន  ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
​    បេីតាមប្រភពព័ត៌មានពីកន្លែងកេីត
ហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​គេឃេីញមានផ្សែងហុយចេញពីខាងក្នុងផ្ទះលក់គ្រឿងសង្ហារឹម​ខាងលេី ហើយភ្លាមៗនោះក៏កេីតចេញជាអណ្ដាតភ្លេីងឆាបឆេះយ៉ាងឆាប់រហ័ស​ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ ។
​    មន្ត្រីការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីទទួលបានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនភ្លាម គឺកម្លាំងបានចេញរថយន្តបង្ការ​ និងសង្គ្រោះអគ្គិភ័យជាច្រេីនគ្រឿងមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីង​ និងប្រេីរយៈពេលជាង១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ​ ដោយមិនរាលដាលឆេះដល់ផ្ទះឬទីតាំងផ្សេងទៀតឡើយ​ ។
​    ក្នុងករណីអគ្គិភ័យខាងលេីបានបំផ្លាញផ្ទះប្រជាពលរដ្ឋ​ចំនួនពីរខ្នងអស់ទាំងស្រុង​ ដែលផ្ទះទាំងពីរខ្នងនេះបានដាក់ប្រកបអាជីវកម្មលក់គ្រឿងសង្ហារឹម និងសម្ភារផ្សេងៗធ្វើពីផ្តៅនិងឬស្សី ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ នៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ​ ប៉ុន្តែក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print