ព័ត៌មានសំខាន់ៗទាំង១០ស្តីអំពីទំនាក់ទំនងចិននិងកម្ពុជាប្រចាំឆ្នាំ ២០២២ទី(៣)

ចែករំលែក៖

ភ្នំពេញ ៖ ទី(៣)ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីចិនមកកាន់ប្រទេសកម្ពុជា បានបញ្ចូលជាកម្លាំងជំរុញថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា

 កាលពីថ្ងៃទី៨ ដល់ ១១ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។ អំឡុងពេលនៃដំណើរទស្សនកិច្ច លោកបានចូលគាល់ព្រះករុណាព្រះមហាក្សត្រ ជួបពិភាក្សាការងារជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិនអំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ។ ភាគីចិនគាំទ្រកម្ពុជាក្នុងការលើកកម្ពស់បច្ចេកវិទ្យានីយកម្មកសិកម្មនិងកម្រិតឧស្សាហូបនីយកម្ម ពង្រីកការនាំចូលកសិផលល្អៗរបស់កម្ពុជា ជំរុញការសាងសង់គម្រោងធំៗ គាំទ្រកម្ពុជាពន្លឿនជំរុញឧស្សាហូបនីយកម្ម។ ជួយកម្ពុជាអនុវត្តសកម្មភាពបោសសម្អាតមីន អនុវត្តឱ្យបានល្អនូវគម្រោងជំនួយដែលផ្តល់ជូនកម្ពុជាមានដូចជា ផ្លូវថ្នល់ វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ទឹកស្អាត ជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានប្រកាសយកឆ្នាំ២០២៣កំណត់ថាជា”ឆ្នាំមិត្តភាពចិន-កម្ពុជា” បានពិភាក្សាយ៉ាងស៊ីជម្រៅស្តីពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើវិស័យ មានដូចជារឹតបន្តឹងចំណងមិត្តភាពជាប្រពៃណី ការលើកកម្ពស់ពាណិជ្ជកម្មឱ្យស៊ីជម្រៅ វិនិយោគ កសិកម្ម ប្រភពថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលសាធារណៈ មនុស្សសាស្រ្ត និងបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលជាកង្វល់រួម និងបានឈានការកំណត់កុងសុងស៊ីសយ៉ាងទូលំទូលាយ។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចខាងលើ ចិននិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម៕

ដោយ ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print