កម្លាំង​ជំនាញ​នគរបាល​ស្រុក​ព្រៃ​នប់​ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ចែករំលែក៖

​ខេត្ត​ព្រះ​សីហ​នុ​៖​ ​ជនសង្ស័យ​២​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃអធិការដ្ឋានស្រុកព្រៃនប់​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​ឃាត់ខ្លួន​ រួម​នឹង​វត្ថុ​តាង​ជាគ្រឿងញៀនមួយចំនួន។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ទី៣១​ ខែធ្នូ​ ឆ្នាំ​២០២២។

​ជនសង្ស័យ​ទាំង​០២​នាក់​មានឈ្មោះ​ ភឹ​ម​ សុ​ដា​ ហៅ​ខ្មៅ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ និង​ឈ្មោះ​ សែត​ វៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ មាន​ទីលំនៅ​ភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​ 

របាយការណ៍​ដដែល​បន្តថា​ ដោយ​មានការ​ដឹកនាំ​បញ្ជា​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​ កាលពីថ្ងៃ​ទី​៣០​ ខែធ្នូ​ម្សិលមិញនេះ​​ បាន​ចុះ​បង្ក្រាប​គ្រឿងញៀន​០១​ករណី​ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ០២​នាក់​ នៅ​ចំណុច​អូរ​ប្រៃ​ ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង​ ឃុំ​បិត​ត្រាំ​ង​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ -​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​ ៣៩​កញ្ចប់​ -​ទូរស័ព្ទ​ដៃ​ចំនួន​ ០៣​គ្រឿង​ -​ថង់​សំរាប់​វិច​ខ្ចប់​មួយ​ចំនួន​ ។​ បច្ចុប្បន្ន​ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕ដោយ​៖អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print