ក្លិបហង្សក្រហម Liverpool បានយល់ព្រមចុះហត្ថលេខាលើខ្សែប្រយុទ្ធហូឡង់ Cody Gakpo ពីក្លិប PSV Eindhoven។ នេះបើយោងតាមក្លិប Eredivisie បានប្រកាសកាលពីពាក់កណ្តាលសប្តាហ៍នេះ។
កីឡាករ Gakpo វ័យ២៣ឆ្នាំបានស៊ុតបញ្ចូលទី៣គ្រាប់ឱ្យហូឡង់ក្នុងការប្រកួត World Cup នៅប្រទេសកាតា ជាកន្លែងដែលក្រុមនេះត្រូវបានយកឈ្នះដោយក្រុមម្ចាស់ជើងឯកអាហ្សង់ទីននៅវគ្គ 1/4 ផ្តាច់ព្រ័ត្រ។
ក្លិប មិន បាន បង្ហាញ តម្លៃ ផ្ទេរ ទេ ប៉ុន្តែ ប្រព័ន្ធ ផ្សព្វផ្សាយ អង់គ្លេស បាន រាយការណ៍ ថា មាន ប្រហែល៤០ ទៅ៥០លាន អឺរ៉ូ(៤៣ទៅ៥៣លាន ដុល្លារ)។
អ្នកចាត់ការទូទៅរបស់ក្លិប PSV លោក Marcel Brands បាននិយាយថា តម្លៃផ្ទេរនឹងក្លាយជាកំណត់ត្រាមួយសម្រាប់ក្លិប។
បច្ចុប្បន្នក្រុមហង្សក្រហម Liverpool កំពុងឈរលេខរៀងទី៦ នៅ Premier League ក្រោយពីបានយកឈ្នះក្រុម Aston Villa ៣ទល់១ កាលពីដើមសប្តាហ៍នេះ។ ចំណែកក្រុម PSV កំពុងឈរលេខ៣ នៅលីកកំពូលហុល្លង់ Eredivisie ៕ (រូបភាព ៖Reuters/CNA)