អន្តរជាតិ៖ យោងតាមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន ដែលបានថ្កោលទោសការបង្ហាញកម្លាំង ថាជាការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់។ ខណៈកូរ៉េខាងជើង បានបាញ់មីស៊ីលសំដៅទៅជប៉ុន។
អគ្គសេនាធិការចម្រុះរបស់យោធាកូរ៉េខាងត្បូង (JCS) បានរៀបរាប់លម្អិតពីការបាញ់មីស៊ីលចុងក្រោយបំផុត កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ដូចដែលបានដកស្រង់នៅក្នុងរបាយការណ៍សារព័ត៌មានក្នុងស្រុក ដោយនិយាយថា កាំជ្រួចទាំងបីត្រូវបានបាញ់នៅម៉ោងប្រហែល ៨ព្រឹកពីខេត្ត Hwanghae ខាងជើងរបស់កូរ៉េខាងជើង ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានី។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយថា វាគឺជាលើកទីមួយហើយដែលតំបន់នេះត្រូវបានគេប្រើប្រាស់ជាកន្លែងបាញ់មីស៊ីលផ្លោង។
ជុំវិញករណីខាងលេីនេះ យោធាបានបដិសេធភ្លាមៗចំពោះចំណាត់ការនេះ ដោយប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងឃ្លាំមើលរួមជាមួយសហរដ្ឋអាមេរិក “ក្នុងការត្រៀមខ្លួនសម្រាប់ការបង្កហេតុបន្ថែមទៀតដោយកូរ៉េខាងជើង” និងត្រៀមខ្លួនជាស្រេចដើម្បី “ឆ្លើយតបយ៉ាងលើសលប់” ជាធរមានប្រសិនបើចាំបាច់៕ដោយ៖ស តារា
រូបភាព៖ RT