ឪពុករបស់លោក ឆាយ សុផល បានទទួលមរណភាព វេលាម៉ោង ១១និង៥៥ នាទី នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ

ចែករំលែក៖

ភ្នំពេញ : លោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក និងត្រូវជាឪពុករបស់លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាព វេលាម៉ោង ១១និង៥៥ នាទី នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។
នៅរសៀលថ្ងៃនេះដែរ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចរកម្ពុជា បានផ្ញើសាររំលែកទុក្ខ ផ្ញើជូន
ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន

ឯកឧត្តម ជាទីរាប់អាន

ខ្ញុំ និងភរិយាមានសេចក្តីក្តុកក្ដួល និងសោកស្ដាយឥតឧបមា ដោយទទួលដំណឹងដ៏ក្រៀមក្រំ ថាលោក ឆាយ ធីរិទ្ធ អតីតចៅសង្កាត់ស្រះចក និងត្រូវជាឪពុករបស់ឯកឧត្តម បានទទួលមរណភាព វេលាម៉ោង ១១:៥៥ នាទី នៅព្រឹកថ្ងៃអាទិត្យ ១០កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧១ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្តាយ ស្រណោះ អាឡោះអាល័យចំពោះការបាត់បង់ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយ ព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិតរបស់លោក ឆាយ ធិរិទ្ធ បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមានបុត្រធីតារហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក ឆាយ ធីរិទ្ធ សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print