រថយន្ត និងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈបើកម៉ូតូចេញពីហូបការបងប្អូនត្រឡប់ទៅផ្ទះបុកជាមួយរថយន្ត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ ៣០ម៉ែត្រសង្កាត់ ព្រៃស ខណ្ឌដង្កោ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សឿនធៀក អាយុ៤២ឆ្នាំ មុខរបរធ្វើការផ្នែកចាក់សាំង មានស្រុកកំណើត នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីស្ត្រីម្នាក់នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញម៉ូតូម៉ាកហុងដា pcx ពណ៌សពាក់ស្លាកលេខកណ្តាល 1V-9824 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ ៣០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ក្បែចំណុចកើតហេតុ បានប៉ះជាមួយនឹងឡាំប្រឺតារួចក៏បានឈប់ម៉ូតូហើយបានសុំទោស ទៅលើភាគីម្ចាស់ឡាំប្រឺតារួច ហើយក៏បានបន្តដំណើរទៅមុខទៀត ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌សពាក់ស្លាកលេខភ្នំពេញ 2D-1374 បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាសគ្នា ពីជើងមកត្បូងចំពីមុខពេញទំហឹង បណ្ដាលឲ្យប៉ើងជនរងគ្រោះជាប់លើដំបូលរថយន្ត ភ្លាមនោះដែរបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកយកបុរសរងគ្រោះទៅសង្គ្រោះបន្ទាន់ភ្លាមៗ ប៉ុន្តែដោយរបួសធ្ងន់ធ្ងរពេក បានស្លាប់នៅឯមន្ទីរពេទ្យ

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស បានចុះមកដល់រួចឃាត់ខ្លួននាក់បើកបរយកទៅសួរនាំ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែង និងធ្វើកំណត់ហេតុយក
រថយន្តបង្កនឹងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print